នៅឆ្នាំ២០២៤ សេដ្ឋកិច្ចខេត្ត Ba Ria-Vung Tau កើនឡើង ១១.៧២% ហើយស្ថិតក្នុងចំណោមក្រុមសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេនៅទូទាំងប្រទេស និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ៣៣.៨ ពាន់លានដុល្លារអាមេរិក។ លទ្ធផលនោះមានការរួមចំណែកជាវិជ្ជមានពីធុរកិច្ចជប៉ុន អូស្ត្រាលី និងអាមេរិក...

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Ba Ria - Vung Tau ជូនផ្កាដល់អង្គការជំរុញពាណិជ្ជកម្មជប៉ុន (រូបថត៖ baobariavungtau.com.vn)

ថ្នាក់ដឹកនាំខេត្តមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចបរទេស ជាពិសេសក្នុងវិស័យឧស្សាហកម្ម កំពង់ផែសមុទ្រ ពាណិជ្ជកម្ម និងទេសចរណ៍។ តំណាងសមាគមធុរកិច្ចបរទេសបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត Ba Ria - Vung Tau ក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយអំណោយផល តម្លាភាព និងទាក់ទាញ ទន្ទឹមនឹងនោះ សន្យាបន្តជួយគាំទ្រខេត្តក្នុងការទាក់ទាញធុរកិច្ចមកបណ្តាក់ទុន និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh