leftcenterrightdel
គិលានដ្ឋានកោះ Sinh Ton ព្យាបាលអ្នកជំងឺ

គួររំលឹកថា នាព្រឹកថ្ងៃទី២៤ ខែតុលា នៅពេលដែលទូកនេសាទផ្លាក BD ៩៦១២៤ TS កំពុងធ្វើនេសាទនៅតំបន់ភាគខាងជើងនៃប្រជុំកោះ Truong Sa (ខេត្ដ Khanh Hoa) អ្នកនេសាទ Vo That ស្រាប់តែឈឺក្បាលធ្ងន់ធ្ងរ ជើងទន់ និងនិយាយមិនចេញ។ អ្នកនេសាទនៅលើទូកនេសាទបានសង្គ្រោះបន្ទាន់ភ្លាមៗ ហើយនាំទៅកាន់គិលានដ្ឋានកោះ Sinh Ton ដើម្បីសង្គ្រោះបន្ទាន់នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា។

តាមរយៈការពិនិត្យសុខភាព  វេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកជំងឺដាច់សរសៃឈាមខួរក្បាល និងអនុវត្តវិធានការសង្គ្រោះបន្ទាន់ដូចជា៖ ដកដង្ហើមអុកស៊ីសែន គ្រប់គ្រងសម្ពាធឈាម ប្រើប្រាស់ថ្នាំប្រឆាំងនឹងកំណកឈាម… បច្ចុប្បន្នសុខភាពអ្នកជំងឺបានធូរស្រាលជាង ប៉ុន្តែគ្រូពេទ្យនៅតែបន្តតាមដាន និងពិគ្រោះយោបល់នៅពេលចាំបាច់៕

បកប្រែដោយ Pham Diep