ថ្លែងក្នុងពិធីបើក លោកស្រីអនុប្រធានរដ្ឋវៀតណាម ឲ្យដឹងថា ការបង្កើតសហភាពអតីតយុទ្ធជននៃបណ្តាប្រទេសនៅអាស៊ាន (VECONAC) កាលពីជិត ៤៤ ឆ្នាំមុនគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការអតីតយុទ្ធជននៅប្រទេសសមាជិក ខិតខំដើម្បីផលប្រយោជន៍របស់អតីតយុទ្ធជន និងក្រុមគ្រួសារពួកគេ ទន្ទឹមនឹងនោះ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្រីអនុប្រធានរដ្ឋវៀតណាម បានអះអាងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានខិតខំកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ធានាបាននូវភាពស្នើគ្នាក្នុងការទទួលបានធនធាន និងគោលនយោបាយគាំទ្រដើម្បីអាជីវកម្ម រួមទាំងអាជីវកម្មដែលគ្រប់គ្រងដោយអតីតយុទ្ធជន អភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមាហរណកម្មយ៉ាងសកម្មទៅក្នុងខឿនសេដ្ឋកិច្ចអន្តរជាតិ។
លោកស្រីអនុប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមប្តេជ្ញាបន្តបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរជនអតីតយុទ្ធជនអាស៊ាន រួមចំណែកដល់ការខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍អាស៊ានរួបរួមគ្នា ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
វេទិកាធុរកិច្ច VECONAC រៀបចំឡើងដោយសមាគមអតីតយុទ្ធជនវៀតណាម និងសមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម សហការជាមួយសហព័ន្ធអតីតយុទ្ធជនសិង្ហបុរី ដោយមានការចូលរួមពីប្រតិភូជិត២០០ នាក់មកពីប្រទេសអាស៊ានទាំង ១០ ។ វេទិកានេះក្នុងគោលបំណងបង្កើតឱកាសសម្រាប់ប្រតិភូជួបគ្នា ផ្លាស់ប្តូរយោបល់និងកសាងទម្រង់អាជីវកម្មប្រកបដោយនិរន្តរភាពសម្រាប់អតីតយុទ្ធជនក្នុងតំបន់៕
បកប្រែដោយ Pham Diep
Type the code from the image