បន្តលើកកម្ពស់តួនាទីសំខាន់របស់កងទ័ពក្នុងទំនាក់ទំនងវៀតណាម-ចិន
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Zhang Youxia សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិនកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា។