leftcenterrightdel
កម្មវិធី “ផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិរបស់ខ្ញុំ” នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ VTV1 វេលាម៉ោង ៨:១០ យប់ថ្ងៃនេះ (៥ តុលា) 

យោងតាមស្ថិតិ ចាប់ពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះ ផ្ទះមហាសាមគ្គីជាង ១.៧៦ លានខ្នងត្រូវបានសាងសង់និងជួសជុលថ្មី។ នៅទូទាំងប្រទេស ការងារ លុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោមត្រូវបានឆ្លើយតបនៅគ្រប់ទិសទី ដោយមានវិធីច្នៃប្រឌិតជាច្រើន រួមចំណែកយ៉ាងសកម្មដល់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។

អនុប្រធានគណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Truong Thi Ngoc Anh បានអះអាងថា៖ “ជំនួយជាសម្ភារៈ និងទំនិញសំខាន់ៗគឺចាំបាច់ណាស់ ប៉ុន្តែដល់ពេលដែលយើងត្រូវការការជំនួយឧបត្ថម្ភរយៈពេលវែងជាង ដើម្បីឲ្យប្រជាជនអាចសាងសង់ផ្ទះឡើងវិញ ធ្វើស្រែចំការឡើងវិញនិងស្ថិរភាពជីវភាពនិងផលិតកម្ម។ យើងខ្ញុំសង្ឃឹមថា តាមរយៈអង្គការនានា តាម រយៈរណសិរ្ស សហជីព យើងខ្ញុំនឹងផ្ទេរមូលនិធិទាំងនោះទៅកាន់តំបន់ដែល រងផលប៉ះពាល់ដោយផ្ទាល់ ដូច្នេះប្រជាជននឹងមានប្រភពធនធាន និងប្រមូលផ្តុំដើម្បីជំនះរាល់ផលវិបាកបណ្តាលពីព្យុះនិងទឹកជំនន់”។

ពិធីនេះបានរៀបចំឡើងក្នុងគោលបំណងអំពាវនាវឱ្យមានការឧបត្ថម្ភពីបុគ្គល ធុរកិច្ច និងអង្គការនានាក្នុងប្រទេស និងក្រៅប្រទេស ចូលរួមចំណែកក្នុងការសម្រេចគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្នទាំងស្រុង នៅឆ្នាំ ២០២៥៕

តាម vovworld.vn