leftcenterrightdel
លោក Ngo Trinh Ha អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka ទទួលជំនួយពីអាណិកជន វៀត ណាមនៅជប៉ុន មុនពេលបញ្ជូនទៅប្រទេសវិញ

នាថ្ងៃទី ១០ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (គណៈកម្មាធិការ) នៃក្រសួងការបរទេសវៀតណាម តំណាងសមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ជប៉ុន និងសមាគមនារីវៀតណាមប្រចាំតំបន់ Kansai និងសាលាភាសាវៀតណាម ឫ ស្សី (ជប៉ុន) បានផ្តល់ទឹកប្រាក់ និងអង្ករដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលរងគ្រោះដោយសារព្យុះ និងទឹកជំនន់។ នេះអាចចាត់ទុកថាជាជំនួយដំបូងបង្អស់ដែលផ្ញើដោយអាណិកជនវៀតណាមនៅឯបរទេសតាមរយៈគណៈកម្មាធិការ ពួតដៃជាមួយប្រជាជនក្នុងប្រទេសដើម្បីជំនះពុះពារផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។

leftcenterrightdel
អង្ករចំនួន ១ តោន កំពុងត្រូវបានបញ្ជូនទៅកាន់ប្រជាជននៅតំបន់ទឹកជំនន់ Tuyen Quang

លោក Vu Hoang Duc ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានអំពីព្យុះនិងទឹកជំនន់ សមាគមបានសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka ប្រគល់ទឹកប្រាក់ចំនួន ៥០ លានដុង និងអង្ករ ១ តោន ដល់សមាគមកាកបាទក្រហមខេត្ត Tuyen Quang ភាគខាងជើងវៀតណាមដើម្បីផ្តល់ជូនគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិទាំងអស់ដោយសារទឹកជំនន់។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka ប្រទេសជប៉ុន ក៏កំពុងអំពាវនាវដល់អង្គការ និងបុគ្គលក្នុងសហគមន៍ បរិច្ចាគថវិកាជួយឧបត្ថម្ភប្រជាជនក្នុងប្រទេស ដើម្បីជម្នះពុះពារផលវិបាកដោយសារព្យុះទីហ្វុង Yagi៕

បកប្រែដោយ Huyen Trang