អាស្រ័យហេតុនេះ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានស្នើឲ្យស្ថាប័ន និងអង្គភាពបន្តរក្សារបបប្រចាំការយ៉ាងតឹងរ៉ឹង តាមដានស្ថានភាពភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី ទឹកជំនន់ ពិនិត្យនិងកែសម្រួលវិធានការការ និងផែនការបានទាន់ពេល។ ចាត់វិធានការបង្ការ ធានាសុវត្ថិភាពសម្រាប់បន្ទាយ សំណង់ដែលកំពុងដំណើរការ។  ត្រៀមរៀបចំកម្លាំង និងមធ្យោបាយដើម្បីឆ្លើយតបបានទាន់ពេល និងមានប្រសិទ្ធភាពនៅពេលមានស្ថានភាពកើតឡើង។ ធានាសុវត្ថិភាពសម្រាប់មនុស្ស និងមធ្យោបាយនៅពេលបំពេញការងារ។ បញ្ជាការដ្ឋានយោធភូមិភាគទី ២ សម្របសម្រួលជាមួយកងវិស្វកម្មខេត្ត Phu Tho ដាក់ពង្រាយប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ និងជំនះការបាក់ស្ពាន Phong Chau។

កាសែតកងទ័ពប្រជាជន មជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍យោធា និងអង្គភាពផ្សេងទៀតផ្សព្វផ្សាយឃោសនាអំពីសកម្មភាពរបស់កងទ័ពជួយប្រជាជនជម្នះផលវិបាកនៃគ្រោះធម្មជាតិ។

* នារសៀលថ្ងៃទី៩ ខែកញ្ញា លោកឧត្តមសេនីយ៍ឯក Huynh Chien Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានចុះត្រួតពិនិត្យ ដឹកនាំ និងលើកទឹកចិត្តដល់កងទ័ព និងកងជីវពលចូលរួមជំនះផលវិបាកដោយគ្រោះទឹកជំនន់នៅខេត្ត Yen Bai។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang ចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងទ័ពនិងកងជីវពលចូលរួមជំនះផលវិបាកដោយគ្រោះទឹកជំនន់នៅខេត្ត Yen Bai

លោកឧត្តមសេនីយ៏ឯក Huynh Chien Thang បានស្នើឲ្យបញ្ជាការដ្ឋានយោធភូមិភាគទី២ សម្របសម្រួល និងដឹកនាំកងទ័ពនិងកងជីវពល និងកងកំលាំងសហការជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ជម្លៀសប្រជាពលរដ្ឋចេញពីតំបន់លិចទឹកទៅកាន់ទីទួលសុវត្ថិភាព រៀបចំការផ្សព្វផ្សាយ និងព្រមានឲ្យបានត្រឹមត្រូវ និងកាត់បន្ថយហានិភ័យ ដោយគ្រោះធម្មជាតិ ក៏ដូចជាការការពារអាយុជីវិត ការខូចខាតដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋ និងប្រជាជន...

* នារសៀលថ្ងៃទី៩ ខែកញ្ញា ក្រុមការងារក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានចុះត្រួតពិនិត្យ និងដឹកនាំការជំនះផលវិបាក ដែលបណ្ដាលដោយខ្យល់ព្យុះលេខ ៣ នៅតំបន់យោធភូមិភាគទី១។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To អញ្ជើញចុះត្រួតពិនិត្យ និងផលវិបាកដោយព្យុះលេខ ៣ នៅខេត្ដ Bac Giang

បន្ទាប់ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងការខូចខាត និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងជំនះផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់នោះ លោកឧត្តមសេនីយ៍ទោ Truong Thien To បានស្នើឱ្យបណ្ដាអង្គភាពបន្តការព្យាករណ៍ស្ថានភាព កុំឱ្យមានភាពអសកម្ម ឬ កើតឡើងជាយថហេតុ; រក្សារបបប្រចាំការយ៉ាងតឹងរ៉ឹងនៅគ្រប់លំដាប់ថ្នាក់។ បន្តរក្សានិងកៀរគរកម្លាំងចូលរួមស្វែងរកជនបាត់ខ្លួន និងជម្នះការខូចខាតដោយសារខ្យល់ព្យុះលេខ៣។ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត ធានាប្រភពទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ...

* នារសៀលថ្ងៃទី៩ ខែកញ្ញា ក្រុមការងារលេខ ៣ នៃក្រសួងការពារប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Ha Nhu Loi អនុប្រធានអគ្គនាយកភស្តុភារ បានចុះត្រួតពិនិត្យអង្គភាពមួយចំនួនដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះលេខ ៣ នៅតំបន់ យោធភូមិភាគទី៣។ ក្រុមការងារបានពិនិត្យស្ថានភាពខូចខាតនៅបញ្ជាការដ្ឋានយោធាខេត្ត Quang Ninh; កងវរសេនាធំ លេខ ២១៣ (កងពលធំលេខ ៣៦៣ ប្រភេទទ័ពការពារដែនអាកាស និងទ័ពជើងអាកាស); អង្គភាពលេខ២២ (ប្រភេទទ័ពជើងទឹក) និងកងពលតូចលេខ ១៤៧ (តំបន់លេខ ១កងទ័ពជើងទឹក); កងពលតូចលេខ ៤៩០ (កងឯកភាពទ័ពកាំភ្លើងធំ)។ តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានស្នើឱ្យបណ្ដាអង្គភាពបន្តរក្សាការត្រៀមប្រយុទ្ធ និងដោះស្រាយស្ថានការណ៍ដែលកើតឡើងបន្ថែម មិនបានធ្វេសប្រហែសនិងធានាសុវត្ថិភាពជាដាច់ខាត... ទាំងមនុស្ស និងឧបករណ៍៕

បកប្រែដោយ Pham Diep