កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពជាច្រើនដូចជា៖ សួរសុខទុក្ខ ផ្តល់អំណោយចំនួន ១២០ កញ្ចប់ និងប្រគល់ទង់ជាតិ (តម្លៃ ៧០ ម៉ឺនដុង/អំណោយ) និងឆាយាល័ក្ខណ៍លោកប្រធានហូជីមិញជូនដល់គ្រួសារប្រជានេសាទនៅខ័ណ្ឌចំនួន ៥ ដូចជាខ័ណ្ឌ Thanh Khe, Lien Chieu, Son Tra Ngu Hanh Son, Hai Chau និងជនរួមជាតិភាគតិចមានជីវភាពរស់នៅជួបការលំបាកនៅឃុំ Hoa Bac (ស្រុក Hoa Vang) ក៏ដូចជាផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រដែលសិក្សាល្អ។

ទន្ទឹមនឹងនោះ រៀបចំការឃោសនាអំពីសមុទ្រនិងកោះ ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ IUU; រៀបចំកម្មវិធី “រួមដៃសម្អាតបរិស្ថានសមុទ្រ” និងកម្មវិធីសំដែងសិល្បៈដោយកងឆ្មាំសមុទ្រ អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅទីក្រុង Da Nang។

កាសែតកងទ័ពប្រជាជនអេឡិចត្រូនិកសូមចុះផ្សាយរូបភាពមួយចំនួនជូនដល់មិត្ដអ្នកអានក្នុងកម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរប្រជានេសាទ” និងការងារចលនាមហាជន “កងឆ្មាំសមុទ្រជាមួយបងប្អូនជនរួមជាតិ សាសនិក” នៅទីក្រុង Da Nang៖

leftcenterrightdel
លោកវរសេនីយ៍ឯក Le Huy Sinh ប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ ថ្លែងក្នុងកម្មវិធី
leftcenterrightdel
ប្រគល់អំណោយដល់ប្រជានេសាទនៅខ័ណ្ឌ Lien Chieu
leftcenterrightdel
លោកវរសេនីយ៍ឯក Tran Hong Que អនុប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ ២ ប្រគល់អំណោយដល់ប្រជានេសាទនៅខ័ណ្ឌ Ngu Hanh Son
leftcenterrightdel
ប្រគល់អំណោយដល់សិស្សដែលមានជីវភាពរស់នៅជួបការលំបាកនៅស្រុក Son Tra
leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ សហការជាមួយប្រជាពលរដ្ឋ និងបណ្ដាកងកម្លាំង "រួមដៃគ្នាសម្អាតបរិស្ថានសមុទ្រ"

បកប្រែដោយ Pham Diep