នេះគឺជាព័ត៌មានគួរឱ្យកត់សម្គាល់នៅក្នុងសន្និសិទ ដែលក្រុមហ៊ុន Amazon Global Selling Vietnam (AGS VN) និងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំឡើង នាថ្ងៃទី ២២ ឧសភានៅទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពនៅសន្និសីទ

តួរលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបង្ហាញថា ក្នុងដំណាក់កាល ២០១៩-២០២៣ សហគ្រាសវៀតណាមបានពង្រីកវិសាលភាពអាជីវកម្មអន្តរជាតិយ៉ាងខ្លាំងក្លា ដោយចំនួនផលិតផលដែលបានលក់នៅលើផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក Amazon កើនឡើង ៣ ដង។ ទន្ទឹមនឹងនោះ ចំនួនសហគ្រាសវៀតណាមដែលសម្រេចបានប្រាក់ចំណូល ១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅលើ Amazon បានកើនឡើង ១០ ដង។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមកំពុងឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានក្លាយទៅជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ ប្រាក់ចំណូលពីការលក់រាយអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាជាមធ្យមប្រហែល ២០% ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតនៅក្នុងតំបន់ និងពិភពលោក៕

តាម vovworld.vn