ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃនវានុវត្តន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងសង្គមប្រកបដោយនិរន្តរភាព និងជម្រុញការអភិវឌ្ឍមនុស្ស ហើយផ្សព្វផ្សាយដល់អង្គការ និងបុគ្គលនានា អំពីការបង្កើនសកម្មភាពនវានុវត្តន៍។ ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ ដោយតភ្ជាប់រដ្ឋ ផ្នែកផលិតកម្ម អាជីវកម្ម និងការវិនិយោគ ផ្នែកស្រាវជ្រាវ អប់រំ បណ្តុះបណ្តាល និងសង្គម ចាប់ផ្តើមសកម្មភាពនវានុវត្តន៍នៅឆ្នាំ២០២៤។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

ថ្លែងមតិនៅទីនេះ លោក Huynh Thanh Dat រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចាត់ទុកថា សមត្ថភាពធ្វើនវានុវត្តន៍របស់វៀតណាមនឹងបន្តកែលម្អថែមទៀតនាពេលខាងមុខ ដើម្បីរួមចំណែកដល់ការបង្កើនផលិតភាពពលកម្ម និងគុណភាពផលិតផល ការការពារបរិស្ថាន និងអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមកំពុងផ្លាស់ប្តូរគំរូកំណើនរបស់ខ្លួនពីការពឹងផ្អែកលើដើមទុន និងកម្លាំងពលកម្មទៅជាគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ការធ្វើនវានុវត្តន៍មានសក្តានុពលក្នុងការជម្រុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

យោងតាមរបាយការណ៍ស្ម័គ្រចិត្តជាតិស្តីពី SDGs ឆ្នាំ២០២៣ វៀតណាមសម្រេចបាននូវគោលដៅចំនួន ៥ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧។ ក្នុងប៉ុន្មានឆ្នាំខាងមុខ វៀតណាមគប្បីជំរុញដំណើរការសម្រេចបាននូវគោលដៅទាំងនេះតាមរយៈការធ្វើនវានុវត្តន៍ បំផុសសកម្មភាពប្រើបច្ចេកវិទ្យាបៃតង ដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងរួមចំណែកកាត់បន្ថយការបំភាយកាបូន ក៏ដូចជាការលើកកម្ពស់និរន្តរភាពបរិស្ថាន លើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន នាំមកនូវឱកាសសេដ្ឋកិច្ច...

របាយការណ៍ទាំងឡាយដែលបង្ហាញនៅក្នុងព្រឹត្តិការណ៍បានផ្តោតទៅលើទិដ្ឋភាពទូទៅនៃការធ្វើនវានុវត្តន៍ក្នុងធុរកិច្ចនៅវៀតណាម គោលនយោបាយ និងទិសដៅសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតជាតិ ឧបករណ៍វាស់ស្ទង់ការធ្វើនវានុវត្តន៍ សកម្មភាពធ្វើនវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត៕

បកប្រែដោយ Thuy Anh