leftcenterrightdel
 

នៅក្នុងអត្ថបទថ្មីៗនៅលើគេហទំព័រ cbgabd.org អ្នកស្រាវជ្រាវ S.M.Saifee Islam នៅមជ្ឈមណ្ឌលស្រាវជ្រាវបញ្ហានានានៃប្រទេសបង់ក្លាដែស និងសកលលោក KRF  ដែលមានទីស្នាក់ការនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសវៀតណាមបានរីកចម្រើនយ៉ាងអស្ចារ្យ។

“វៀតណាមមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រក្នុងតួនាទីជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់នៅក្នុងតំបន់អាស៊ីបូព៌ា។ វៀតណាមមានបរិយាកាសវិនិយោគអំណោយផល ដោយសារស្ថិរភាពនយោបាយ ចក្ខុវិស័យសេដ្ឋកិច្ចត្រូវបានកំណត់យ៉ាងច្បាស់លាស់ ការអនុវត្តគោលនយោបាយដោយយុត្តិធម៌ មិនមានឧបសគ្គវិនិយោគ និងយន្តការលើកទឹកចិត្តដ៏ទាក់ទាញ។ ការទាក់ទាញ FDI របស់វៀតណាមនៅតែមានសក្ដានុពលខ្លាំងនៅពេលដែលប្រទេសនេះជម្រុញទំនាក់ទំនងជាមួយប្រទេសសេដ្ឋកិច្ចធំៗ”។

បកប្រែដោយ Duy Hoan