leftcenterrightdel
គ្រួសារកសិករជាច្រើននៅឃុំ Kim Dong ស្រុក Trang Dinh ខេត្ត Lang Son បង្កើតវាលបណ្តុះកូនឈើអែម និងដើមផ្កាចន្ទន៍  (រូបថត៖ Nhandan.vn)

ហេតុនេះក៏ព្រោះតែប្រជាពលរដ្ឋចេះតែសាបព្រួសគ្រាប់ពូជ ហើយទុកឲ្យដុះដោយខ្លួនឯង ហើយពេលប្រមូលផលក៏បានតិច។ គ្រាប់ពោតបានយកទៅលក់ដើម្បីសងបំណុលចាស់ រួចហើយខ្ចីថ្មី ខ្វល់ខ្វាយនឹងការសងវិញ…។ រស់នៅក្នុងភាពក្រីក្រយ៉ាងយូរនឹងក្លាយជាទម្លាប់ គ្មានអ្នកណាគិតផ្លាស់ប្តូរឡើយ!

គ្រួសារកសិករជាច្រើននៅឃុំ Kim Dong ស្រុក Trang Dinh ខេត្ត Lang Son បានបង្កើតវាលបណ្តុះកូនឈើ រហូតដល់ថ្ងៃមួយដែលនៅក្នុងភូមិជូនដំណឹងថា នឹងមានក្រុមការងារជំរុញកសិកម្មរបស់ខេត្តចុះណែនាំការដាំដុះថ្មីដើម្បីផ្លាស់ប្ដូរដំណាំ។ ដំណឹងនោះ បានធ្វើឲ្យអ្នកភូមិជាច្រើនមានការងឿងឆ្ងល់។ ពួកគេនិយាយគ្នា មានការមន្ទិលសង្ស័យ ព្រោះមិនដឹងថា ពូជដំណាំថ្មីនឹងមានលទ្ធផលយ៉ាងដូចម្ដេច...? បន្ទាប់មកក្រុមការងារជំរុញកសិកម្មរបស់ខេត្តក៏មកដល់ភូមិនោះ សន្និសិទអំពីការណែនាំដំណាំថ្មីត្រូវបានធ្វើឡើងនៅក្នុងភូមិ។ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ  ហើយមានប្រជាពលរដ្ឋជាច្រើនសួរថា៖ «កម្មាភិបាលអើយ ខ្ញុំមិនចេះដាំដើមឈើនេះទេ ហើយកាលបើមានផ្លែហើយ តើអាចញ៉ាំជំនួសបាយបានទេ?» «យើងចេះតែសាបព្រួសគ្រាប់ពូជពោត និងកំណាត់ដំឡូងមីក្រោមដី ហេតុអ្វីត្រូវប្តូរដំណាំ បើមិនល្អក្រពះយើងកាន់តែឃ្លាន»... ឮសំណួរទាំងនោះ កម្មាភិបាលបានពន្យល់អំពីពូជដំណាំ វិធីសាស្រ្តដាំដុះ បច្ចេកទេសថែទាំនិងរបៀបបង្កបង្កើនផល គុណភាពផលិតផលនិងការលក់ផលិតផល ... ទាំងអស់ត្រូវបានពន្យាល់យ៉ាងលម្អិតនិងយ៉ាងហ្មត់ចត់។ ដើម្បីបញ្ចុះបញ្ចូលអ្នកភូមិ កម្មភិបាលក៏បានប្រគល់ផលិតផលដែលប្រមូលបានពីពូជដំណាំថ្មីជូនអ្នកភូមិឲ្យប្រើប្រាស់សាកល្បង។

ទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានគ្រួសារណាមួយចុះបញ្ជីដើម្បីផ្លាស់ប្ដូរពូជដំណាំថ្មីនោះទេ។  អាស្រ័យហេតុនេះ លោកមេភូមិបានស្ម័គ្រចិត្តជាអ្នកដំបូងដាំដំណាំថ្មី។ នៅប៉ុន្មានថ្ងៃបន្ទាប់មក ដីរបស់គាត់ត្រូវបានភ្ជួរម្តងទៀត ដាក់ជី និងដាំត្រឡាចក្រអូប។ ដោយការថែទាំបច្ចេកទេសត្រឹមត្រូវ និងដីសមស្រប ផ្លែត្រឡាចធំនិងផ្តល់ទិន្នផលខ្ពស់។ ពីជោគជ័យដំបូង កម្មាភិបាលនៅមូលដ្ឋានបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើតាម។ ដោយមើលឃើញពីប្រសិទ្ធភាពជាក់ស្តែង គ្រួសារជាច្រើនបានចុះឈ្មោះផ្លាស់ប្តូរដំណាំ និងពង្រីកផ្ទៃដីដាំដុះរបស់ពួកគេ។

ដោយសារការណែនាំពីកម្មាភិបាលបច្ចេកទេស ប្រជាពលរដ្ឋសុខចិត្តធ្វើតាម។ បន្ទាប់មក ទិន្នផលទទួលបានជោគជ័យ អ្នកភូមិទាំងមូលរំភើបចិត្តទៅប្រមូលផលត្រឡាចក្រអូប។ ផលិតផលត្រូវបានក្រុមហ៊ុនកែច្នៃទិញ។ អ្នកភូមិទទួលបានប្រាក់ចំណូលខ្ពស់ជាងដំណាំមុនៗ គ្រប់គ្នានៅក្នុងភូមិបានប្រាប់គ្នាយ៉ាងសប្បាយរីករាយថា៖ “នេះគឺជាពូជដំណាំដែលលប់បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ដែលអ្នកភូមិយើងទន្ទឹងរង់ចាំ។ យើងត្រូវបន្តដាំ!”៕

បកប្រែដោយ Pham Diep