ក្នុងជំនួបជាមួយលោក Podesta លោក Le Minh Khai បានអះអាងថា វៀតណាមមានបំណងចង់សហការជាមួយអាមេរិក ដើម្បីអនុវត្តការសន្យាអំពីអាកាសធាតុរបស់វៀតណាមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូធ្វើបរិវត្តកម្មថាមពលដោយស្មើភាព (JETP) ក៏ដូចជាគោលដៅនៃការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០ ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

leftcenterrightdel
លោក​ឧបនាយករដ្ឋមន្ត្រី Le Minh Khai ចូលរួមសម័យពិភាក្សាក្នុងក្របខ័ណ្ឌនៃកម្មវិធី VELP 2024 (រូបថត៖ VNA)

លោក Podesta បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តបង្កើនការគាំទ្រសម្រាប់ប្រទេសវៀតណាម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍថាមពលស្អាត និងការផ្ទេរបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងអះអាងថានឹងបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់វៀតណាមតាមរយៈយន្តការពហុភាគី រួមទាំង JETP ផងដែរ។

នៅក្នុងជំនួបជាមួយលោក Bernstein លោក Le Minh Khai បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានអត្ថន័យជាយុទ្ធសាស្ត្រ និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាក់លាក់ បន្តជាចំណុចសំខាន់ និងជាកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងប្រទេសទាំងពីរ។ លោកស្នើឱ្យប្រទេសទាំងពីរ បន្តធ្វើឲ្យបានជាក់ស្តែង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Bernstein បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងអះអាងថា អាមេរិកនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong