កាសែត Infobae ជាកាសែតដ៏ល្បីឈ្មោះមួយក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ២៣ ខែកុម្ភៈ បានចុះផ្សាយអត្ថបទ "តើប្រទេសណានឹងនាំំមុខគេអំពីកំណើនទ្រព្យសម្បត្តិសកលនៅទសវត្សរ៍ខាងមុខ?" ដែលក្នុងនោះ គេព្យាករណ៍ថាវៀតណាមនឹងនាំមុខគេអំពីកំណើនក្នុងទសវត្សរ៍ខាងមុខនេះ។

leftcenterrightdel
អត្ថបទត្រូវបានចុះផ្សាយនៅលើគេហទំព័រ Infobae អាហ្សង់ទីន (រូបថត៖ vnanet.vn)

យោងតាមការវិភាគរបស់អ្នកកាសែត Rossana Marín ជាអ្នកនិពន្ធអត្ថបទនេះ វៀតណាមគឺជាគោលដៅដែលពេញចិត្ត និងមានយថាទស្សន៍ក្នុងការបង្កើតសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនពហុជាតិ ជាពិសេសលើវិស័យដូចជាបច្ចេកវិទ្យា និងការផលិតរថយន្ត។ អ្នកនិពន្ធ Marín ជឿជាក់ថា ភាពទាក់ទាញចំពោះក្រហ៊ុនសាជីវកម្ម រួមជាមួយនឹងម៉ាកយីហោអំពីសុវត្ថិភាព បានទាក់ទាញវិនិយោគិនមកសាងសង់រោងចក្រ និងបង្កើតប្រតិបត្តិការផលិតកម្មនៅក្នុងប្រទេសវៀតណាម រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច។ ទិន្នន័យរបស់ធនាគារពិភពលោក (WB) បង្ហាញថា វៀតណាមបច្ចុប្បន្នមានមហាសេដ្ឋីចំនួន ៥៨ នាក់ ។ យោងតាម Infobae នេះគឺជាសញ្ញាមួយបង្ហាញពីសន្ទុះសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជាសមត្ថភាពរបស់ខ្លួនក្នុងការទាក់ទាញ និងបង្កើតទ្រព្យសម្បត្តិ។ វៀតណាមដែលជាចំណុចលេចធ្លោនៃការរីកចម្រើន​នៃសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលនឹងមានកំណើនទ្រព្យសម្បត្តិ ត្រូវបានគេរំពឹងថានឹងសម្រេចបាន ១១០%។

សំដៅលើការទាក់ទាញការវិនិយោគពីបរទេស (FDI) អត្ថបទបានកត់សម្គាល់ថា វៀតណាមបានក្លាយទៅជាគោលដៅទាក់ទាញសម្រាប់វិនិយោគិន ដោយមានការកើនឡើង ៣២% ក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលសម្រេចបាន ៣៦.៦ ពាន់លានដុង។ FDI គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម គាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលយកនាំចេញជាចំណុចផ្តោតសំខាន់។

យោងតាម Infobae អ្នកជំនាញសេដ្ឋកិច្ចក៏បានផ្តល់អនុសាសន៍ថា វៀតណាមត្រូវបង្កើនការបណ្តុះបណ្តាលកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការនៃសកម្មភាពផលិតកម្មដ៏ស្មុគស្មាញដែលត្រូវការជំនាញជាច្រើន ការបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រុមហ៊ុនបរទេស និងដៃគូក្នុងស្រុក។

បកប្រែដោយ Duy Hoan