មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព

ក្រោយរយៈពេលជាង ៣៥ នៃការខិតខំប្រឹងប្រែង វៀតណាមបានក្លាយជាគោលដៅអាទិភាពសម្រាប់អ្នកវិនិយោគបរទេស។ សាជីវកម្មពិភពលោកជាច្រើនបានជំរុញការវិនិយោគដើម្បីប្រែក្លាយវៀតណាមទៅជាទីតាំងផលិតកម្មជាសកលដូចជា Intel, Samsung, LG, Foxconn... នៅឆ្នាំ ២០២៣ វៀតណាមមិនត្រឹមតែទាក់ទាញ FDI យ៉ាងច្រើនប៉ុណ្ណោះទេ  ថែមទាំងបាន  ស្វាគមន៍សាជីវកម្មបច្ចេកវិទ្យាខ្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រុមហ៊ុនផលិតបន្ទះឈីប semiconductor ឈានមុខគេរបស់អាមេរិកដូចជា Marvell, Boeing, Nvidia, Intel... មកស្វែងយល់អំពីការវិនិយោគនៅវៀតណាមបន្ទាប់ពីវៀតណាម និងអាមេរិកលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
វៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេសជាច្រើនដូចជា Intel, Samsung, LG, Foxconn...

យោងតាមទិន្នន័យរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម ទុនវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាមឆ្នាំ ២០២៣ សម្រេចបានជាង ២៣.១៨ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។  នាពេលថ្មីៗនេះ លំហូរទុន FDI ចូលប្រទេសវៀតណាមបានមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីវិស័យអភិវឌ្ឍន៍ "ក្តៅ" ដូចជាការកែច្នៃ ឬ អចលនទ្រព្យទៅជាវិស័យផលិត និងចែកចាយអគ្គិសនី ឧស្ម័ន និងទឹក...

យោងតាមលោកបណ្ឌិត Nguyen Quoc Viet នាយករងនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) វៀតណាមកំពុងដើរតាមមាគ៌ាឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ដូច្នេះការជំរុញទុន FDI ចូលទៅក្នុងឧស្សាហកម្មដែលសហគ្រាសក្នុងស្រុកមិនអាចធ្វើជាម្ចាស់លើបច្ចេកវិទ្យាខ្ពស់។

ជាក់ស្តែង ជាមួយនឹងវត្តមានរបស់សាជីវកម្មពហុជាតិជាង ១០០ រួមទាំងសាជីវកម្មឈានមុខគេលើពិភពលោកដូចជា Samsung, LG, Toyota, Intel... វៀតណាមកំពុងចូលរួមជាបណ្តើរៗនៅក្នុងបណ្តាញតម្លៃ និងខ្សែសង្វាក់ផលិតកម្មជា សកល ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធនៃផលិតផលនាំចេញ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បាននិងកំពុងជួយវៀត ណាមពង្រីកការនាំចេញពីការកែច្នៃទៅកាន់បច្ចេកវិទ្យាខ្ពស់ដើម្បីចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្មធំៗក្នុងពិភពលោក។

ពន្យល់អំពីការផ្លាស់ប្តូរទាំងគុណភាព និងបរិមាណក្នុងការទាក់ទាញ FDI លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា លទ្ធផលនោះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញកំណែទម្រង់បរិយាកាសវិនិយោគ អាជីវកម្ម ក៏ដូចជាក្នុងការស្រាវជ្រាវនិងអនុវត្តវិធានការបន្តទាក់ទាញទុន FDI មកពីសាជីវកម្មពហុជាតិ រួមទាំងសាជីវកម្មឈានមុខគេក្នុងវិស័យថ្មីៗដូចជា ឧស្សាហកម្ម Semiconductors AI អ៊ីដ្រូសែន... តាមរយៈនោះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍប្រកបដោយនិរន្តរភាពជាងនាពេលអនាគត។

គួរតែមានគោលការណ៍ដែលមិនធ្លាប់មានពីមុនមក

ក្រសួងផែនការនិងវិនិយោគវៀតណាម បានដាក់ចេញនូវវិធានការគាំទ្រការវិនិយោគក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការគ្រប់គ្រងនិងការប្រើប្រាស់មូលនិធិគាំទ្រការវិនិយោគ។ សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានបង្កើតឡើងស្របគ្នាជាមួយនឹងសេចក្តីព្រាងរបាយការណ៍ស្តីពីគោលនយោបាយជំរុញការវិនិយោគ ឆ្លើយតបតម្រូវការអភិវឌ្ឍន៍ប្រទេសក្នុងស្ថានភាពថ្មី។

យោងតាមលោក Nguyen Mai សាស្ត្រាចារ្យ និងបណ្ឌិតវិទ្យាសាស្ត្រ ប្រធានសមាគមសហគ្រាសវិនិយោគបរទេស ប្រសិនបើសេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានអនុម័តនោះ អាចនិយាយបានថា គោលនយោបាយគាំទ្រការវិនិយោគ “មិនធ្លាប់មាន” ជាច្រើននឹងត្រូវអនុវត្តដោយវៀតណាម។ សកម្មភាពមួយចំនួនដូចជា ការគាំទ្រការចំណាយលើការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស គាំទ្រការចំណាយលើការវិនិយោគដើម្បីបង្កើតទ្រព្យសកម្មថេរ និងតម្លៃវិនិយោគសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម គាំទ្រថ្លៃដើមផលិតផលិតផលបច្ចេកវិទ្យាខ្ពស់...

ជាក់ស្តែង ក្នុងដំណើររយៈពេល ៣៥ ឆ្នាំរបស់វៀតណាមក្នុងការទាក់ទាញទុន FDI មានតែក្រុមហ៊ុន Intel ប៉ុណ្ណោះដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ការគាំទ្រនេះមិនមែនជារូបិយវត្ថុទាំងស្រុងនោះទេ ប៉ុន្តែតាមរយៈការគាំទ្រសម្រាប់ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់។

លោកស្រី Nguyen Mai សាស្ត្រាចារ្យ និងបណ្ឌិតវិទ្យាសាស្ត្រ បានវាយតម្លៃថា ការដែលក្រសួងផែនការ និងវិនិយោគដាក់ចេញវិធានការជាច្រើនដើម្បីគាំទ្រការវិនិយោគថ្មីៗជាលក្ខណលេចធ្លោដើម្បីទាក់ទាញវិនិយោគិនជាយុទ្ធសាស្ត្រ។ ទោះជាយ៉ាង​ណាក៏ដោយ ក្នុងបរិបទនៃការប្រកួតប្រជែងទាក់ទាញទុន FDI កាន់តែខ្លាំងក្លា ការអនុវត្តអត្រាពន្ធអប្បបរមាជាសកល ១៥% ចាប់ពីឆ្នាំ ២០២៤ ត្រូវបានអនុវត្ដពីឆ្នាំ ២០២៤ មក ក៏ដូចជាដាក់សម្ពោធសម្រាប់វៀតណាមក្នុងការទទួលឱកាស​ពី​ទុនវិនិយោគដែលកំពុងមានការផ្លាស់ប្ដូរ។

ក្រសួងផែនការ និងវិនិយោគវៀតណាមក៏បានសន្និដ្ឋានថា ពន្ធអប្បបរមាសកលមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយអាទិភាពលើពន្ធ ដោយទាមទារឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាដើម្បីរក្សាការប្រកួតប្រជែងរបស់វៀត ណាមក្នុងការទាក់ទាញការវិនិយោគ។ ប្រទេសនានាកំពុងមានផែនការផ្ទាល់ខ្លួនក្នុងការចេញប្រកាសគោលនយោបាយដើម្បីឆ្លើយតបទៅនឹងពន្ធអប្បបរមាជាសកល។  សូម្បីតែការប្រកួតប្រជែង "ក្រោយការបង់ពន្ធអប្បបរមាជាសកល" ក៏កំពុងកើតឡើងដែរ។ ក្នុងបរិបទនោះ ការដែលវៀតណាមស្រាវជ្រាវ និងចេញផ្សាយគោលនយោបាយគាំទ្រការវិនិយោគថ្មីជាចាំបាច់។

ចែករំលែកជាមួយនឹងការខិតខំប្រឹងប្រែងរបស់វៀតណាម អគ្គនាយិកា Huong Vu នៃក្រុមហ៊ុន EY Consulting Vietnam  បានឲ្យដឹងថា វៀតណាមគួរតែ “បើកចំហរ” ក្នុងការស្រាវជ្រាវវិធានការគាំទ្រដែលប្រទេសជាច្រើនបានអនុវត្ត និងសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាពមួយចំនួន។ ទោះបីជាគ្រាន់តែជាសំណើ ក៏ប៉ុន្ដែក្នុងការត្រួតពិនិត្យនិងស្រាវជ្រាវលើគោលនយោបាយជំរុញវិនិយគដើម្បីកំណែទម្រង់ឱ្យសមស្របនឹងស្ថានភាពថ្មី និងដាក់ចេញគោលនយោបាយគាំទ្រការវិនិយោគថ្មី គឺជាជំហានសំខាន់ និងចាំបាច់របស់វៀតណាម ដើម្បីទទួលវិនិយោគិនជាយុទ្ធសាស្ត្រ៕

បកប្រែដោយ Pham Diep