leftcenterrightdel
 
leftcenterrightdel
ប្រគល់អំណោយជូនកម្មាភិបាល និងសមាជិកយុវជនដែលមានស្ថានភាពលំបាក

នាថ្ងៃទី៤ ខែកុម្ភៈ កម្មវិធី “បុណ្យចូលឆ្នាំថ្មីនៃក្តីស្រឡាញ់” លើកទី១១ ឆ្នាំ២០២៤ រៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ និងសម្ព័ន្ធយុវជនវៀតណាម បានប្រព្រឹត្តទៅដោយមានសកម្មភាពគួរឱ្យរំភើបជាច្រើនដែលមានអត្ថន័យសម្រាប់ការថែរក្សាយុវជនពិការ និងមានស្ថានភាពលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាលក្ខណៈវប្បធម៌ប្រពៃណីនៃបុណ្យចូលឆ្នាំថ្មី រួមទាំងកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការសម្តែងសិល្បៈបង្កើតបរិយាកាសរីករាយ និងរំភើបសម្រាប់សមាជិក និងយុវជន។

គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់កម្មាភិបាល សមាជិក យុវជនដែលជួបការលំបាក យុវជនជាជនជាតិភាគតិច និងយុវជនពិការ។ មជ្ឈមណ្ឌលភាសាអង់គ្លេស WESET បានផ្តល់អាហារូបករណ៍ភាសាអង់គ្លេសចំនួន ៥០ ដែលមានតម្លៃ ៤៥០ លានដុង ជូនសមាជិក និងយុវជន៕

បកប្រែដោយ Duy Hoan