ទីក្រុងហូជីមិញបង្ហាញមុខឯកសារបោះពុម្ភរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ច
នាព្រឹកថ្ងៃទី៤ ខែមករា នាយកដ្ឋានស្ថិតិ និងសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) បានបង្ហាញមុខនូវ “របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចទីក្រុងហូជីមិញ៖ លទ្ធផលឆ្នាំ ២០២៣ និងការព្យាករណ៍ឆ្នាំ ២០២៤”។ នេះជាលើកទីមួយហើយដែលទីក្រុងមានឯកសារបោះពុម្ភអំពីម៉ាក្រូសេដ្ឋកិច្ច ហើយគ្រោងនឹងបោះពុម្ពជារៀងរាល់ឆ្នាំ។