ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពជាតិសម្រាប់ការដោះស្រាយផលវិបាកដោយជាតិគីមីពុលនិងបរិស្ថាន (NACCET) សហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

leftcenterrightdel
មនុស្សជាង ៥.០០០ នាក់បានរត់ជាមួយគ្នាដោយភ្ជាប់ស្នេហាជាមួយជនពិការ

កម្មាភិបាលនិងថ្នាក់ដឹកនាំមួយចំនួនធំនៃមន្ទីរ ផ្នែក និងសាខានាក្នុងខេត្ត Thua Thien - Hue ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ មជ្ឈមណ្ឌលសកម្មភាពជាតិសម្រាប់ដោះស្រាយផលវិបាកដោយជាតិគីមីពុលនិងបរិស្ថាន... បានចូលរួមកម្មវិធីរត់ជាមួយសហគមន៍។ កម្មវិធីនេះបានបង្កើតឥទ្ធិពលដើម្បីលើកកម្ពស់ការយល់ដឹងនៅគ្រប់កម្រិត គ្រប់វិស័យ និងសង្គមទាំងមូលអំពីការលើកកម្ពស់ឋានៈ ការដករបាំង និងជំរុញការធ្វើសមាហរណកម្មសម្រាប់ជនពិការ។ កម្មវិធីនេះត្រូវបានរំពឹងថានឹងរួមចំណែកផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ និងប្រជាជនទីក្រុង Hue ។

ជាមួយនឹងសារ "រាល់ជំហាន - ភ្ជាប់ក្តីស្រឡាញ់" កម្មវិធីនេះបាននាំមកនូវអត្ថប្រយោជន៍សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តដល់សហគមន៍ជនពិការ ដោយលើកទឹកចិត្តពួកគេឱ្យធ្វើសមាហរណកម្មក្នុងសហគមន៍ប្រកបដោយទំនុកចិត្ត៕

តាម vovworld.vn