នៅក្នុងជំនួបនេះ គណៈប្រតិភូអ្នកមានគុណូបការៈខេត្ត Tra Vinh បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងសង្គមដែលតែង​តែ​យកចិត្តទុកដាក់ចំពោះអ្នកមានគុណូបការៈទាំងសម្ភារៈនិងស្មារតី។ អ្នកមានគុណូបការៈខេត្ត  Tra Vinh តែងតែខិតខំឈានឡើងក្នុងជីវភាពរស់នៅ និងអនុវត្តបានល្អនូវចលនានៅមូលដ្ឋាន ហើយជាគំរូល្អក្នុងការអប់រំជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ​​។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយអ្នកមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Tra Vinh (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Vo Van Thuong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទាន និងការលះបង់ដ៏ធំធេងរបស់ជំនាន់មុនក្នុងបុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមជាតិ។ ប្រជាជនខេត្ត Tra Vinh និងទូទាំងប្រទេសបានខិតខំប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហានត្រៀមខ្លួនរួចជាស្រេចលះបង់ មនុស្សជាច្រើនបានក្លាយជានិមិត្តរូបនៃលទ្ធិវីរភាពបដិវត្តន៍ដូចលោកស្រី Ut Tich។

លោក Vo Van Thuong អះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ និងថែទាំអ្នកមានគុណូបការៈ ព្រមទាំងលោកបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Tra Vinh បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយរបស់រដ្ឋចំពោះកិច្ចការនេះ។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យអ្នកមានគុណូបការៈខេត្ត Tra Vinh បន្តលើកកម្ពស់ប្រពៃណីវីរភាពបដិវត្តន៍ អប់រំកូនចៅៗ រួមចំណែកកសាងមាតុភូមិ និងប្រទេសឲ្យកាន់តែអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep