កាលពីអតីតកាល ជាយូរណាស់មកហើយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះជួបការលំបាកយ៉ាងខ្លាំង ដោយខ្វះអគ្គិសនី ខ្វះទឹកប្រើប្រាស់ ខ្វះផ្លូវធ្វើដំណើរ…យ៉ាងណាក៏ដោយ ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ កងទ័ព និងអាជ្ញាធរមូលដ្ឋាន សព្វថ្ងៃនេះមុខមាត់ភូមិ Trinh Tuong ខុសពីអតីតកាលឆ្ងាយណាស់ បណ្តាញភ្លើងអគ្គិសនីបានបំភ្លឺតាមផ្លូវបេតុងទាំង​អស់ហើយ។

leftcenterrightdel
សមាគមអតីតយុទ្ធជនខេត្ត Quang Ninh សម្របសម្រួលជាមួយអាជ្ញាធរដែនដី បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធលំនៅឋាននៅភូមិ Trinh Tuong

គួរឱ្យរំលឹកដែរថា នៅភូមិ Trinh Tuong អត្រាភាពក្រីក្រមានកម្រិតខ្ពស់ ទំនៀមទម្លាប់ហួសសម័យជាច្រើននៅតែមាន...ក្នុងឆ្នាំ ២០២០ រួមជាមួយនឹងកម្មវិធីកសាងជនបទថ្មីរបស់ខេត្ត Quang Ninh អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣២៧ (យោធភូមិភាគទី ៣) បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជននៃស្រុក Binh Lieu ប្រមូលផ្តុំគ្រប់អង្គការនយោបាយ ផ្នែកនិងកងកម្លាំងប្រដាប់អាវុធក្នុងតំបន់ដើម្បីឃោសនា បំផុសបំផុលប្រជាជនដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌និងសង្គម ភ្ជាប់ជាមួយចលនាប្រឡងប្រណាំង “កងទ័ពរួមដៃកសាងជនបទបែបថ្មី”។ ដោយមានការចូលរួមពីគ្រប់អង្គការ ផ្នែក ស្ថាប័នពាក់ព័ន្ធនេះភូមិ Trinh Tuong ពិតជាមានការ “ផ្លាស់ប្តូរមុខមាត់” ផ្លូវភូមិស្អាតបាទ ផ្ទះស្អាតរឹងមាំដោយដំបូលប្រក់ក្បឿងក្រហមរំលេចឡើងជាបន្តិចម្តងៗជំនួសឱ្យផ្ទះដែលមានសភាពការទ្រុឌទ្រោម។ ស្ទើរគ្រប់ផ្ទះអាចទិញទូរទស្សន៍ ម៉ូតូបាន ហើយជីវភាពប្រជាជនក៏ប្រសើរជាងមុនទៅទៀត។

នៅឆ្នាំ​ ២០២២ គ្រួសាររបស់លោក Chiu Dau Van នៅភូមិ Trinh Tuong ទទួលបានជំនួយជាថវិកាចំនួន ៨០លានដុងពីមូលនិធិ “ដើម្បីជនក្រីក្រ” របស់ក្រសួងការពារប្រទេស ដើម្បីសាងសង់ផ្ទះ “មហាសាមគ្គី”។ ទន្ទឹមនឹងការជួយជ្រោមជ្រែងនោះ លោក Chiu Dau Van បានខ្ចីប្រាក់បន្ថែមពីបងប្អូន ញាតិមិត្ត និងដោយមានការជួយជ្រោមជ្រែងពីបុគ្គលិក និងយោធិននៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣២៧ បានជាក្នុងរយៈពេលដ៏ខ្លី ផ្ទះរបស់គ្រួសារលោកត្រូវបានសាងសង់រួចរាល់។ លោក Chiu Dau Van បាននិយាយថា៖ “កាលពីមុន គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរដែនដី និងកងទ័ពបានជាគ្រួសាររបស់ខ្ញុំមានផ្ទះរឹងមាំសម្រាប់រស់នៅហើយ។ អរគុណច្រើន!”។

ដើម្បីជួយប្រជាជននៅភូមិ Trinh Tuong រក្សាបានលំនឹងជីវភាព នាពេលថ្មីៗនេះសមាគមអតីតយុទ្ធជនខេត្ត Quang Ninh នាពេលថ្មីៗនេះបានរៀបចំការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់លំនៅឋានរបស់ភូមិ Trinh Tuong។ សមិទ្ធផលទាំងនេះរួមមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់លំនៅឋាន និងការជួយជួសជុលទីតាំងសាលាចាស់ទ្រុឌទ្រោមទៅជាផ្ទះបម្រើសកម្មភាពសហគមន៍ ស្ថាបនាផ្លូវបេតុងក្នុងភូមិ ជួយផ្តល់ជំនួយថវិកាសម្រាប់ការសាងសង់ និងជួសជុលផ្ទះដែលទ្រុឌទ្រោមដោយជំនួយជាថវិកា។

ចំណាយសរុបតាមផែនការអនុវត្តការងារគឺជិត ២ ពាន់លានដុង ដែលបានស្រង់មកពីការរួមចំណែករបស់សមាគម អតីតយុទ្ធជនខេត្ត និងការគាំទ្ររបស់សមាគមអាជីវកម្មអតីតយុទ្ធជនខេត្ត។

អាចនិយាយបានថា ដោយមានការជួយជ្រោមជ្រែងពីភ្នាក់ងារ ស្ថាប័ន អង្គភាពកងទ័ព និងសប្បុរសធម៌បានជួយនាំមកនូវភាពសប្បាយរីករាយនៅគ្រប់ទិសទីនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃនៅភូមិ Trinh Tuong៕

បកប្រែដោយ Minh Trung