គេហទំព័រព័ត៌មាន Wion ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា មានអត្ថបទ “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣៖ ប្រភពដើម ប្រពៃណី និងប្រការដែលត្រូវដឹង” ដោយពន្យល់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ យោងតាមអត្ថបទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺជាឱកាសដើម្បីរៀបចំពិធីបុណ្យប្រពៃណី ហើយតភ្ជាប់សមាជិកគ្រួសារ។ គ្រួសារជនជាតិវៀតណាមនឹងសម្អាត និងតុបតែងផ្ទះដើម្បីទទួលបុណ្យចូលឆ្នាំថ្មី រៀបចំស្ពកបាយដើម្បីគោរពបូជាទេវតាជើងចង្ក្រានទាំងបីអង្គ ហើយបួងសួងសុំឲ្យចង្រ្កានបាយពោរពេញទៅដោយម្ហូបអាហារពេញមួយឆ្នាំ។

leftcenterrightdel
គេហទំព័រព័ត៌មាន Wion ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា បង្ហោះអត្ថបទ “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣៖ ប្រភពដើម ប្រពៃណី និងប្រការដែលត្រូវដឹង” (រូបថត៖ baovanhoa)

គេហទំព័រព័ត៌មានបារាំង Sortira Paris (sortiraparis.com) ក៏បានឲ្យដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាពិធីបុណ្យដ៏ធំបំផុតជារៀងរាល់ឆ្នាំរបស់ប្រជាជនវៀតណាម។ នេះជាទំនៀមទម្លាប់ដែលត្រូវបានរក្សាទុកដោយប្រជាជនវៀតណាមពីជំនាន់មួយទៅជំនាន់មួយ។ អត្ថបទក៏បានណែនាំអំពីទីកន្លែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីក្រុងប៉ារីស សម្រាប់ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិដែលចង់ស្វែងយល់អំពីវប្បធម៌វៀតណាមផងដែរ៕

តាម vovworld.vn