ជាស្ពានតភ្ជាប់ក្តីរីករាយ

មានវត្តមានតាំងពីព្រឹកព្រលឹម លោក Dam Cao Huyen កសិករ អាយុជាង ៦០ ឆ្នាំនៅឃុំ Soc Ha ដែលទទួលគោក្នុងឱកាសនេះ និយាយដោយក្តីរំភើបថា យើងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល និងបុគ្គលិកនៃធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) និងកាសែតកងទ័ពប្រជាជន ដោយបានយកចិត្តទុកដាក់ និងជួយគាំទ្រ។ គោពូជជាទ្រព្យសម្បត្តិដ៏ធំ ហើយក៏ជាឧបករណ៍ផលិតកម្មដ៏សំខាន់សម្រាប់គ្រួសារ ជាពិសេសអ្នកដែលមានជីវភាពលំបាក។ យើងប្តេជ្ញាថែទាំគោពូជឲ្យបានល្អ ដើម្បីបន្តពូជ នាំមកនូវប្រភពចំណូលបន្ថែមសម្រាប់សេដ្ឋកិច្ចគ្រួសារ។

កម្មវិធី “ដំណើរនៅតំបន់ព្រំដែន” ឆ្នាំ២០២២ ត្រូវបានបំផុសដោយ Agribank និងកាសែតកងទ័ពប្រជាជន ក្នុងគោលបំណងជួយឧបត្ថម្ភប្រជាជននៅតាមតំបន់ព្រំដែន លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ រួមចំណែកដល់ស្ថិរភាព និងសន្តិភាពនៅមូលដ្ឋាន។ ស្ថាប័នទាំងពីរបានជ្រើសរើសមូលដ្ឋានលើកទីមួយគឺស្រុក Ha Quang ដែលមានមណ្ឌលកេរិ៍្តដំណែលជាតិពិសេស Pac Bo និងផ្សារភ្ជាប់ជាមួយមេដឹកនាំ Nguyen Ai Quoc - គឺលោកហូជីមិញ នៅប៉ុន្មានឆ្នាំដំបូងពេលដែលលោកត្រឡប់មកមាតុភូមិវិញដើម្បីដឹកនាំបដិវត្តន៍បន្ទាប់ពីរយៈពេល ៣០ ឆ្នាំដំណើរឆ្ពោះទៅរំដោះជាតិ។ ក្នុងកម្មវិធីលើកនេះ គណៈកម្មការរៀបចំបានផ្តល់គោពូជចំនួន ៣២ ក្បាល (មានតម្លៃ ៥០០ លានដុង) ដល់គ្រួសារក្រីក្រចំនួន ៣២ គ្រួសារនៅឃុំ Soc Ha និងឃុំ Truong Ha។ ទន្ទឹមនឹងនោះ Agribank ក៏បានផ្តល់អំណោយដល់គ្រួសារជួបការលំបាកចំនួន ២២ គ្រួសារ ដោយថវិកា ៥ លានដុង/គ្រួសារ។

ទំនួលខុសត្រូវសង្គមរបស់យុទ្ធជនដែលកាន់ប៊ិច

leftcenterrightdel
ថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជន និង Agribank ជូនគោពូជដល់ប្រជាជនឃុំ Soc Ha ស្រុក Ha Quang ខេត្ត Cao Bang នាខែធ្នូ ឆ្នាំ២០២២

បន្ទាប់ពីត្រឡប់មកវិញពីខេត្ត Cao Bang កម្មាភិបាលនិងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានអនុវត្តជាបន្ទាន់នូវកម្មវិធីប្រគល់អំណោយចំនួន ១,៥០០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ (ដោយមានតម្លៃ ៩០០ លានដុង) នៅខេត្ត Dien Bien ខេត្ត Lai Chau ខេត្ត Ha Giang ខេត្ត Ha Nam និងខេត្ត Thanh Hoa។ នេះគឺជាកម្មវិធីប្រចាំឆ្នាំដែលត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលឧបត្ថម្ភដោយមូលនិធិ Thien Tam នៃសម្ព័ន្ធក្រុមហ៊ុន Vingroup។ ក្រុមគ្រួសាររាប់ពាន់គ្រួសារបានទទួលអំណោយដ៏មានអត្ថន័យពីកម្មវិធីនេះ។ លោក Mua A Vang សមាជិកបំរុងនៃគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សស្រុក Dien Bien Dong (ខេត្ត Dien Bien) បានចែករំលែកថា "យើងគោរពមិនត្រឹមតែអំណោយជាសម្ភារៈដែលកាសែតនាំមកប៉ុណ្ណោះទេ ថែមទាំងកាសែតកងទ័ពប្រជាជន និងអង្គការទាំងឡាយ បានលើកទឹកចិត្ត និងចែករំលែកទាន់ពេលវេលាជាមួយការលំបាករបស់ប្រជាជន នេះជាប្រពៃណីជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិ ដែលត្រូវបានរក្សា និងពង្រីកដោយយុទ្ធជននៃកាសែតកងទ័ពប្រជាជន។ នោះពិតជាមានតម្លៃណាស់"។

ក្នុងឆ្នាំ ២០២២ កាសែតកងទ័ពប្រជាជនបានសម្របសម្រួលជាមួយដៃគូនានា រៀបចំកម្មវិធីសុខាមាលភាពសង្គមនៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស ដោយមានតម្លៃសរុបជាង ២ ពាន់លានដុង។ សកម្មភាពសុខុមាលភាពសង្គមមិនត្រឹមតែជាភារកិច្ចរបស់កាសែតកងទ័ពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទំនួលខុសត្រូវ និងមនោសញ្ចេតនារបស់កម្មាភិបាលម្នាក់ៗ អ្នកយកព័ត៌មានម្នាក់ៗ និងបុគ្គលិកម្នាក់ៗក្នុងស្ថាប័នទាំងមូលផងដែរ។ លោកឧត្ដមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកបានបញ្ជាក់ថា ទន្ទឹមនឹងការបំពេញភារកិច្ចនយោបាយ កាសែតកងទ័ពប្រជាជនបាន កំពុង និងបន្តរៀបចំយ៉ាងសកម្មនូវសកម្មភាពសុខុមាលភាពសង្គមជាច្រើន ហើយសហការជាមួយអង្គការ សហគ្រាស និងសប្បុរសជន ដើម្បីជួយប្រជាជនជួបការលំបាកនៅមូលដ្ឋានក្នុងទូទាំងប្រទេស៕

បកប្រែដោយ Thuy Anh