រួមដំណើរជាមួយកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក A Luoi យើងខ្ញុំបានទៅសួរសុខទុក្ខគ្រួសារលោក Cu Sua ជនជាតិ Pa Co ជាគ្រួសារដែលមានជីវភាពរស់នៅធូរធារនៅភូមិ A Deeng Par Lieng ១ ឃុំ Trung Son។

ចាក់ទឹកតែមួយកែវអញ្ជើញភ្ញៀវ លោក Cu Sua បានចែករំលែកថា៖ «កាលពីមុន ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត និងបច្ចេកទេសដាំដុះហួសសម័យ ដូច្នេះប្រសិទ្ធភាពនៃការផលិតមានកម្រិតទាប។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការណែនាំបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ  និងប្រើប្រាស់បច្ចេកទេសវិទ្យាសាស្ដ្រក្នុងការផលិត ដូច្នេះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ 

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក A Luoi បានសហការជាមួយកងកម្លាំងជួយប្រជាជនឃុំ Lam Dot ស្រុក A Luoi សាងសង់ផ្លូវ

យោងតាមលោក Ho Van Lai លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Trung Son បានឲ្យដឹងថា ឃុំភ្នំ និងជាប់ព្រំដែនតែងតែទទួលរងផលប៉ះពាល់នៃគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ ដូច្នេះឃុំ Trung Son ជួបការលំបាកខ្លាំង។ ប៉ុន្ដែដោយមានការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ ការគាំទ្រ និងជំនួយរបស់កងកម្លាំងប្រដាប់អាវុធស្រុក A Luoi ឃុំ Trung Son បាននិងកំពុង “ផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ”។ ប្រព័ន្ធផ្លូវត្រូវបានពង្រីកដល់ភូមិ សាលារៀនបានសាងសង់យ៉ាងទូលាយ សេដ្ឋកិច្ចសង្គមមានការរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកស្ទួយដោយឥតឈប់ឈរ។ តាមរយៈការស្វែងយល់ យើងខ្ញុំបានយល់ឃើញថា ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការចលនាមហាជន បញ្ជាការដ្ឋានយោធាស្រុក A Luoi បានមានគោលការណ៍ចាត់បញ្ជូនកម្មាភិបាលចុះជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោកវរសេនីយ៍ឯកបំរុង Ho Van Hoa ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក A Luoi បាននិយាយថា “ដោយសារលក្ខណៈពិសេសរបស់ស្រុក A Luoi គឺប្រជាពលរដ្ឋភាគច្រើនជាជនជាតិភាគតិច ដូច្នេះដើម្បីប្រជាពលរដ្ឋយល់និងជឿ ស្តាប់ធ្វើតាមនោះ យើងខ្ញុំបានអនុវត្ដបានល្អនូវការក្ដាប់ជាប់មូលដ្ឋាន អនុវត្ដតាមគោលការណ៍ គោលនយោបាយ ព្រមទាំងយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅរបស់ជនរួមជាតិ។ អាស្រ័យហេតុនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បញ្ជាការដ្ឋានយោធាស្រុក A Luoi បានចាត់បញ្ជូនកម្មាភិបាលដែលយល់ច្បាស់អំពីទំនៀមទម្លាប់ក្នុងតំបន់ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនៅមូលដ្ឋានណែនាំប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច។

រហូតមកដល់ពេលនេះ មុខមាត់ជនបទថ្មី និងជីវភាពរស់នៅរបស់ប្រជាជននៅ ស្រុក A Luoi បានមានការផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមានការជួយឧបត្ថម្ភរបស់ខ្លួន កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក A Luoi បានលើកកម្ពស់តួនាទីយ៉ាងសកម្មក្នុងការចូលរួមពង្រឹង និងកសាងមូលដ្ឋាននយោបាយ ជួយប្រជាជនកាត់បន្ថយភាពក្រីក្រ កែលម្អជីវភាពរស់នៅទៀតផង៕

បកប្រែដោយ Pham Diep