ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ១, ២, ៣, ៤ នៃមាត្រាទី ៣០ នៃច្បាប់ស្តីពីជំនឿសាសនា៖

១. ជំនឿសាសនាគឺជាក្ដីទុកចិត្ដរបស់មនុស្សដែលបង្ហាញតាមរយៈពិធីបុណ្យដែលទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីដើម្បីនាំមកនូវសុខសន្តិភាពខាងស្មារតីដល់បុគ្គលនិងសហគមន៍។

២. សកម្មភាពជំនឿសាសនាគឺជាសកម្មភាពនៃការថ្វាយបូជាបុព្វបុរស; គោរពវិញ្ញាណក្ខន្ធអ្នកដែលមានគុណូបការៈចំពោះប្រទេសនិងសហគមន៍។ ពិធីបុណ្យបង្ហាញពីតម្លៃប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌និងសង្គម។

៣. ពិធីបុណ្យជំនឿសាសនាគឺជាសកម្មភាពជំនឿសាសនាត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីដើម្បីឆ្លើយតបតម្រូវ ការខាងវិញ្ញាណរបស់សហគមន៍។

៤. ទីតាំងជំនឿគឺជាកន្លែងដែលប្រព្រឹត្ដទៅសកម្មភាពជំនឿសាសនារបស់សហគមន៍ដូចជា ព្រះវិហារ​​ វត្ដ​ ទីសក្ការៈបូជា ទីសក្ការៈបូជានៃវង្សត្រកូល និងទីតាំងផ្សេងទៀត។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

* មិត្តអ្នកអាន Tran Duc Nam នៅឃុំ Binh Duong ស្រុក Thang Binh ខេត្ត Quang Nam បានសួរថា៖ តើខ្លឹមសារនៃការលើកកម្ពស់លទ្ធភាពទទួលបានការជួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ១ នៃមាត្រាទី ៥៧ នៃសារាចរណែនាំលេខ ១៥/២០២២/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដូចតទៅ៖

ខ្លឹមសារនៃការអនុវត្ត៖

ក) ការលើកកម្ពស់ការយល់ដឹងអំពីជំនួយផ្នែកច្បាប់នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

ខ) រៀបចំវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនលើជំនាញនៃការអនុវត្ដជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិច វគ្គហ្វឹកហ្វឺនស្តីពីការទទួលជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិចនិងតំបន់ភ្នំ។

គ) បង្កើតកម្មវិធីស្តីពីជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិច។

ឃ) រៀបចំសិក្ខាសាលាស្ដីពីជំនួយផ្នែកច្បាប់ដែលតភ្ជាប់សហគមន៍។

ឃ) ការចងក្រង​ និងផ្តល់ឯកសារស្តីពីគោលនយោបាយជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិច៕

បកប្រែដោយ Pham Diep