leftcenterrightdel
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យយោធា ១០៥ ណែនាំ និងផ្ទេរបច្ចេកទេសដល់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យពហុព្យាបាលស្រុក Quang Hoa ខេត្ត Cao Bang

នៅទីរួមស្រុក Quang Uyen ស្រុក Quang Hoa គណៈប្រតិភូបានពិនិត្យសុខភាពនិងផ្តល់ថ្នាំពេទ្តដោយឥតគិតថ្លៃដល់ប្រជាជនជាង ២០០ នាក់ និងណែនាំឲ្យប្រជាពលរដ្ឋអំពីរបៀបការពារជំងឺមួយចំនួន។

ក្នុងឱកាសនេះដែរ គណៈប្រតិភូក៏បានអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រក្រុមវះកាត់យុទ្ធនាការ (ក្រោយមកប្តូរឈ្មោះជាក្រុមព្យាបាលលេខ ៥) បច្ចុប្បន្នជាមន្ទីរពេទ្យយោធា ១០៥  ព្រមទាំងគណៈប្រតិភូបានជូនអំណោយជាច្រើនដល់គ្រួសារគោលនយោបាយ វីរអ្នកម្ដាយវៀតណាម និងវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន; សម្របសម្រួលរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ “កងទ័ពនិងប្រជាជនពោរពេញទៅដោយមនោសញ្ចេតនា” ផងដែរ៕

បកប្រែដោយ Pham Diep