leftcenterrightdel
រោងចក្រ Foxconn នៅខេត្ដ Bac Giang វៀតណាម (រូបថត៖ vov.vn)

ក្នុងវេទិកា “មណ្ឌលឧស្សាហកម្មវៀតណាម - ២០២២៖ បើកលំហូរដើមទុនវិនិយោគថ្មី” ដែលប្រព្រឹត្តទៅនាថ្ងៃទី ១១ សីហា នៅទីក្រុងហូជីមិញ ក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ វៀតណាមណាមបានទាក់ទាញដើមទុន FDI ចុះបញ្ជីថ្មី ជាង ១៥.៥ ពាន់លានដុល្លារអាមេរិក។

វៀតណាមកំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច។ ដូច្នេះ បច្ចុប្បន្នវៀត​ណាមជាគោលដៅវិនិយោគនៃសាជីវកម្មឈានមុខជាច្រើនដូចជា Apple, Samsung, Canon, LG, Sumitomo, Foxconn។ ក្រសួងផែនការនិងវិនិយោគ បានសង្កត់ធ្ងន់ថា វៀតណាមបានអនុវត្ដ“គោលដៅពីរ” គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងនិងស្តារសេដ្ឋកិច្ចផង ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន និងទាក់ទាញ FDI ចូលមកប្រទេសវៀតណាម៕

បកប្រែដោយ Pham Diep