នៅក្នុងកិច្ចប្រជុំពិភាក្សា ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើតគោលនយោបាយមានប្រសិទ្ធភាព ដើម្បីធានាសមភាពយេនឌ័រ និងសិទ្ធិស្ត្រី។ ប្រទេសទាំងឡាយក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធានាសុខុមាលភាពសង្គម ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករក្នុងការចាកចេញពីទីផ្សារការងារជាបណ្តោះអាសន្នដើម្បីថែរក្សាគ្រួសារ តាមរយៈនោះកាត់បន្ថយបន្ទុកគ្រួសាររបស់ស្ត្រី។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងឱកាសនេះ លោក Do Hung Viet ឧបការីរដ្ឋមន្ត្រីការបរទេស ប្រធានគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់ពីតួនាទីសំខាន់របស់ស្ត្រីក្នុងការថែទាំគ្រួសារ។ លោកឧបការីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធានាសិទ្ធិ និងឱកាសអភិវឌ្ឍន៍របស់ស្រ្តីតាមរយៈគោលនយោបាយជួយគាំទ្រ និងមានប្រសិទ្ធភាព ហើយចែករំលែកបទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យនេះ។ លោកឧបការីរដ្ឋមន្ត្រី Do Hung Viet បានអះអាងថា ក្នុងនាមជាបេក្ខភាពក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបន្តផ្តល់អាទិភាពដល់កិច្ចសន្យាស្ដីពីការជម្រុញសមភាពយេនឌ័រ ការផ្តល់សិទ្ធិដល់ស្ត្រី និងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរួមនេះ៕

បកប្រែដោយ Thuy Anh