នេះគឺជាគំនិតផ្តួចផ្តើមរបស់កម្មវិធី Aus4Innovation ដែលជាកម្មវិធីគាំទ្រឧបត្ថម្ភដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី និងគ្រប់គ្រងដោយស្ថាប័នវិទ្យាសាស្ត្រជាតិរបស់អូស្ត្រាលី CSIRO ជាមួយដៃគូយុទ្ធសាស្ត្រ គឺនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។

leftcenterrightdel
មជ្ឈមណ្ឌលបានចាប់ផ្តើមធ្វើការស្រាវជ្រាវនៅវៀតណាមដើម្បីកំណត់ថា តើកាកសំណល់ចូលទៅក្នុងបរិស្ថានមានប៉ុន្មាន និងមានប្រភេទកាកសំណល់អ្វីខ្លះ

នាយកកម្មវិធី Aus4Innovation លោក Kim Wimbush បានមានប្រសាសន៍ថា ដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយរដ្ឋាភិបាលវៀតណាមសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការដោះស្រាយកាកសំណល់ប្លាស្ទិក ក៏ដូចជាការកសាងសេដ្ឋកិច្ចវិលជុំ។ លោក Wimbush បានសង្កត់ធ្ងន់ថា “ការកាត់បន្ថយកាកសំណល់ប្លាស្ទិកនឹងនាំមកនូវផលប្រយោជន៍ទាំងវិស័យសេដ្ឋកិច្ច និងបរិស្ថាន។ ការពង្រីកកិច្ចសហប្រតិបត្តិការទៅកម្រិតតំបន់ក៏នឹងជួយស្វែងរកវិធីសាស្រ្តថ្មីក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក និងគាំទ្រការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិកចំនួន ៧៥% នៅក្នុងសមុទ្រនៅឆ្នាំ ២០៣០”៕

បកប្រែដោយ Huyen Trang