អត្ថបទនៅលើទំព័រដើមរបស់ IOC ពិពណ៌នាថា៖ "ពិធីបើកស៊ីហ្គេម បានបំភ្លឺទីក្រុងហាណូយក្នុងទិវាបុណ្យដ៏ឱឡារិកនៃអាស៊ីអាគ្នេយ៍ នៅពេលដែលស៊ីហ្គេមបានចាប់ផ្តើមជាផ្លូវការ"។ អត្ថបទនោះបានសរសេរថា៖ “ពិធីបើកស៊ីហ្គេមលើកទី៣១ មានភាពចម្រុះពណ៌ជាមួយការសម្តែងដ៏រស់រវើក និងពាក្យស្លោកដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំង។ ចំណុចលេចធ្លោគឺរបាំផ្កាឈូកដ៏ស្រស់ស្អាត ជានិមិត្តរូបនៃគំនិត សេចក្តីប្រាថ្នា និងកម្លាំងពលំ និងគំនូរប្រជាប្រិយ ១១ ផ្ទាំង អមជាមួយរបាំផង”។

leftcenterrightdel
របាំផ្កាឈូកនៅក្នុងពិធីបើកស៊ីហ្គេមលើកទី៣១ (រូបថត៖ tienphong.vn)

កាសែត Straits Times របស់សិង្ហបុរីបានសរសេរថា៖ "ស៊ីហ្គេមបានវិលត្រឡប់មកប្រទេសវៀតណាមវិញក្រោយរយៈពេលជិត២០ ឆ្នាំមកហើយ ជាមួយនឹងការសម្តែងពន្លឺដ៏ត្រចះត្រចង់ និងការបាញ់កាំជ្រួចដ៏អធិកអធម ក្រោមការតាមដានរបស់ទស្សនិកជនជាង ២ ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិ My Dinh"។ កាសែត The Star Daily របស់ម៉ាឡេស៊ី ពិពណ៌នាថា ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមជាផ្លូវការនៅវៀតណាម ជាមួយនឹងពិធីបើកដ៏ត្រចះត្រចង់ ដោយបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់វៀតណាម រួមជាមួយបច្ចេកវិទ្យាទំនើប ដើម្បីបញ្ជូនសារថា "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំង"។ លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនផ្សេងទៀត ដូចជាទីភ្នាក់ងារសារព័ត៌មាន សិនហួរ AP និង AFP ក៏បានជូនព័ត៌មានអំពីព្រឹត្តិការណ៍នេះផងដែរ៕

បកប្រែដោយ Huyen Trang