ប្រតិភូទាំងឡាយនឹងចែករំលែកព័ត៌មាន បទពិសោធន៍ និងពិភាក្សាអំពីប្រៀបខ្លាំងនៃបច្ចេកវិទ្យាក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ជួយលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទីក្រុង និងទីក្រុងឆ្លាតវៃក្នុងសិក្ខាសាលា និងកិច្ចប្រជុំជំនាញចំនួន១៤ នៃសន្និសីទ។

leftcenterrightdel
រូបថតឧទាហរណ៍

ទន្ទឹមនឹងនោះ នៅក្នុងព្រឹត្តិការណ៍ក៏តាំងពិព័រណ៌តាមអ៊ីនធឺណិតអំពីដំណោះស្រាយ និងសេវាកម្មនៃរដ្ឋាភិបាលឌីជីថលក្នុងវិស័យជាច្រើន ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសក្នុងប្រទេស និងអន្តរជាតិ ជាមួយខេត្ត ទីក្រុង សហគ្រាស អង្គការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។

តាំងពីខែសីហា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីបានអនុម័តលើគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយរឹងមាំនៅវៀតណាម ដំណាក់កាល ២០១៨-២០២៥ និងទិសដៅដល់ឆ្នាំ២០៣០ (ហៅកាត់ថា គម្រោងលេខ៩៥០)។ នាបច្ចុប្បន្ន ខេត្តនិងទីក្រុងជិត៤០ នៅទូទាំងប្រទេសវៀតណាម កំពុងកសាងនិងអនុម័តលើគម្រោង តំរង់ទិសអភិវឌ្ឍទីក្រុងឆ្លាតវៃ។

តាមគម្រោង ប្រតិភូប្រមាណ ១០ ពាន់នាក់ក្នុងនិងក្រៅប្រទេសនឹងចូលរួម និងផ្ដល់យោបល់នៅកិច្ចប្រជុំនេះ៕

បកប្រែដោយ Thuy Anh