លោក Nguyen Ho Hai លេខាធិការរងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានណែនាំថា យុវជនទីក្រុងគួរបន្តលើកកម្ពស់ស្មារតីរួមជាមួយរដ្ឋាភិបាលទីក្រុងនិងប្រជាជន យកឈ្នះលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ -១៩។

leftcenterrightdel
លោក Nguyen Ho Hai ថ្លែងក្នុងពិធី (រូបថត៖ vov.vn)

“បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពស្ម័គ្រចិត្តនិងសកម្មភាពសន្តិសុខសង្គម ដើម្បីរុញថយក្រោយជំងឺរាតត្បាតនិងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់កម្លាំងយុវជន ភាពច្នៃប្រឌិត ភាពស្វាហាប់ និងរួមគ្នាស្តារសេដ្ឋកិច្ចទីក្រុងឡើងវិញក្នុងស្ថានភាពប្រក្រតីថ្មី”។ នេះបើយោងតាម លោក Nguyen Ho Hai។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ សកម្មភាពស្ម័គ្រចិត្តរបស់កម្លាំងយុវជនបានរួមចំណែកយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្ព័ន្ធយុវជនវៀតណាមទីក្រុងហូជីមិញបានលើកតម្កើងដល់យុវជនចំនួន ១១ នាក់ ដែលបានឈ្នះពានរង្វាន់ “យុវជនជាមួយនឹងជីវិតដ៏ស្រស់ស្អាត” នៅឆ្នាំ ២០២១; សមាជិកសម្ព័ន្ធយុវជនឆ្នើមចំនួន ៥ នាក់ ដែលបានឈ្នះពានរង្វាន់ “ថ្ងៃទី ១៥ ខែតុលា” នៅឆ្នាំ ២០២១ និងគំរូចំនួន ៦៥ នាក់ ជាគំរូ “អ្នកដឹកនាំយុវជនទីក្រុង” ដំណាក់កាល ២០១៦-២០២១៕

តាម vovworld.vn