leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan (រូបថត៖ vnanet.vn)

នៅក្នុងសន្និសីទសារព័ត៌មានរដ្ឋាភិបាលជាប្រចាំខែមេសាឆ្នាំ ២០២១ ដែលធ្វើឡើងនារសៀលថ្ងៃទី៥ ខែឧសភា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan បានឲ្យដឹងថា នាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងសុខាភិបាលសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិចារណាលើវិធានការបង្ការ និងប្រឆាំងនឹងរោគរាតត្បាតដ៏សមស្រប នៅពេលដាក់ឲ្យដំណើរការលិខិតឆ្លងដែនវ៉ាក់សាំង។ ប៉ុន្តែ នេះនៅតែជាបញ្ហាដែលកំពុងត្រូវបានប្រទេសជាច្រើនស្រាវជ្រាវនិងពិភាក្សា។ មតិជាច្រើនចាត់ទុកថា លិខិតឆ្លងដែនវ៉ាក់សាំងត្រូវបានប្រើប្រាស់ តែនៅពេលសម្រេចបាន ភាពស៊ាំសហគមន៍ដោយម្ចាស់ការ តាមរយៈការចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានភស្តុតាងគ្រប់គ្រាន់អំពីប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងចំពោះការបំប្លែងថ្មីនៃវីរុស SARS-CoV-2 នៅឡើយ។

ក្នុងដំណាក់កាលបច្ចុប្បន្ន ទន្ទឹមនឹងការចាក់វ៉ាក់សាំង លោកអនុរដ្ឋមន្រ្តី Tran Van Thuan សង្កត់ធ្ងន់ថា ត្រូវអនុវត្តឲ្យបានល្អនូវបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាតត្បាត របស់ក្រសួងសុខាភិបាល ដោយសារការអនុវត្តយ៉ាងល្អនូវវិធានការទាំងនេះ ក៏បានចូលរួមចំណែករុញថយក្រោយជម្ងឺរាតត្បាតហើយ៕

តាម vovworld.vn