ក្រុមការងារនឹងជួយសហសេវិកឡាវ ក្នុងការធ្វើតេស្ត ព្យាបាលអ្នកជំងឺ ដំឡើងមន្ទីរពេទ្យកណ្តាលវាលសំរាប់អ្នកជំងឺ Covid-19 ប្រគល់និងណែនាំការប្រើសម្ភារៈបរិក្ខារពេទ្យ ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមជូនដល់។ តាមគម្រោង ក្រុមអ្នកជំនាញជាង ៣០ នាក់មកពីមូលដ្ឋានសុខាភិបាលក្នុងប្រទេសវៀតណាម នឹងទៅបំពេញបេសកកម្មនៅប្រទេសឡាវក្នុងរយៈពេលពី១៥ ដល់ ១៧ ថ្ងៃ។

leftcenterrightdel
លោក Nguyen Thanh Long ថ្លែងក្នុងជំនួប

លោក Nguyen Thanh Long បានឲ្យដឹងថា ក្រុមគ្រូពេទ្យវៀតណាមនឹងណែនាំសហសេវិកឡាវក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផង និងអនុវត្តជាក់ស្ដែងផង។ លោកស្នើឲ្យក្រុមត្រូវ​តភ្ជាប់ជាមួយប្រព័ន្ធពិនិត្យនិងព្យាបាលជំងឺរបស់វៀតណាមបន្ទាប់ពីទៅដល់តំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ ក្រសួងសុខាភិបាលបានស្នើឲ្យសម្ព័ន្ធក្រុម​ហ៊ុន​ឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព ជួយតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតរវាងវៀតណាម និងឡាវ។ ដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការទប់ទល់នឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ក្រសួងសុខាភិបាលវៀតណាម និងមន្ទីពេទ្យមួយ​ចំនួន​របស់​វៀតណាមក៏ប្រគល់សម្ភារៈបរិក្ខារពេទ្យដូចជាម៉ាស់ សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រ និង​ឧបករណ៍ជួយដកដង្ហើមជូន​ប្រទេស​ឡាវ​សម្រាប់ការទប់ទល់នឹងជំងឺរាតត្បាតផងដែរ៕

បកប្រែដោយ Thuy Anh