leftcenterrightdel
តំបន់សម្រាប់ធ្វើចត្តាឡីស័កនៅបន្ទប់ពហុព្យាបាលនៃទីរួមស្រុក Quang Ha, ស្រុក Binh Xuyen ខេត្ដ Vinh Phuc (រូបថត៖ nhandan.com.vn)

នៅយប់ថ្ងៃដដែល អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Xuan Dung បានចុះត្រួតពិនិត្យដំណើរការធ្វើចត្តាឡីស័ក និងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅខុនដូ Vien Dong Star (ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ)។ ខុនដូ VienDong Star ដែលមានករណីវិជ្ជមាននឹង SARS-CoV-2  ជាស្ត្រីបម្រើហាងខារ៉ាអូខេ Sunny មានទីតាំងនៅខេត្ត Vinh Phuc។ ហើយថ្នាក់ដឹកនាំទីក្រុងហាណូយស្នើឱ្យប្រជាជនវិលត្រឡប់មកទីក្រុងវិញបន្ទាប់ពីអំឡុងពេលសម្រាកបុណ្យថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា ត្រូវបំពេញបែបបទវេជ្ជសាស្ត្រយ៉ាងត្រឹមត្រូវ។

រហូតមកដល់បច្ចុប្បន្ននេះ មូលដ្ឋាននៅទូទាំងប្រទេស ដូចជាហាណូយ  Bac Ninh, Khanh Hoa, Binh Thuan, Da Nang, Phu Tho, Ninh Binh និង Dien Bien ជាដើម សុទ្ធតែបានសម្រេចចិត្តផ្អាកសកម្មភាពដែលមិនចាំបាច់ជាច្រើន ដូចជា បារ៍ឌីស្កូ ខារ៉ាអូខេ ម៉ាស្សា ស្ប៉ា និងហ្គេម ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម vovworld.vn