leftcenterrightdel
សមាជិកសម្ព័ន្ធយុវជនជាង ១០០ នាក់នៅទីក្រុង Da Nang ចូលរួមសកម្មភាពបោះសម្អាតបរិស្ថានសមុទ្រ

នាព្រឹកថ្ងៃទី ១៨ ខែមេសា សាខាធនាគារកសិកម្ម (Agribank) នៅភាគកណ្តាលវៀតណាមបានសហការជាមួយសម្ព័ន្ធយុវជននៃឃុំ Thach Khe Dong ខ័ណ្ឌ Thach Khe ទីក្រុង Da Nang ចូលរួមបោះសម្អាតឆ្នេរសមុទ្រ Nguyen Tat Thanh។ ជាក់ស្ដែង មានសមាជិកសម្ព័ន្ធយុវជនជាង ១០០ នាក់ បានចូលរួមសកម្មភាពប្រមូលថង់ប្លាស្ទិច ដបប្លាស្ទិក និងកាកសំណល់ តាមបណ្តោយឆ្នេរសមុទ្រ Nguyen Tat Thanh។ សកម្មភាពនេះសំដៅផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក្នុងការការពារបរិស្ថានសមុទ្រ និងកសាងបរិស្ថានរស់នៅបៃតងស្អាតនិងបរិសុទ្ធផងដែរ៕

តាម vovworld.vn