ចែករំលែកជាមួយយើងខ្ញុំ លោក Ma Chi Thanh អនុប្រធានមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Soc Trang មានប្រសាសន៍ថា “ដោយ​អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅខេត្ត Soc Trang ក្នុងដំណាក់កាល ២០១៦-២០២០ បានជាគោលនយោបាយសន្តិសុខសង្គមត្រូវបានអនុវត្តយ៉ាងពេញលេញ និងឆាប់រហ័ស ជួយប្រជាជនក្រីក្រកាត់បន្ថយការលំបាក។ គំរូជួយគាំទ្រការអភិវឌ្ឍន៍ផលិតកម្មជាច្រើនត្រូវបានបង្កើតឡើង ដោយហេតុនេះធ្វើអោយប្រាក់ចំណូលរបស់ប្រជាជនមានភាពប្រសើរឡើង។ ក្នុងនោះមាន​គំរូនៃការចិញ្ចឹមគោយកទឹកដោះ ចិញ្ចឹមពពែ និងការដាំដុះដំណាំរួមផ្សំដើម​ ដែល​ជួយប្រជាជន ជាពិសេសប្រជាជនខ្មែរលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រកបដោយចីរភាព»។

អ្វីៗដែលលោក Ma Chi Thanh បាននិយាយខាងលើនោះត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលយើងខ្ញុំមានឱកាសវិលត្រឡប់មកឃុំ Dai Tam ស្រុក My Xuyen វិញ។ ពីមុននេះ ចំនួនគ្រួសារក្រីក្រក្នុងឃុំមានជាង ២០% ផ្លូវថ្នល់ ជាច្រើន​ជាងផ្លូវដី។  សព្វថ្ងៃ ផ្លូវក្នុងឃុំត្រូវបានធ្វើឱ្យប្រសើរឡើង ហើយ​ ប្រជាជនធ្វើដំណើរបានស្រួលនៅលើផ្លូវបេ​តុង​ដ៏​ធំទូលាយ​ ហើយ​​ជំនួសឱ្យផ្ទះទ្រុឌទ្រោមជាផ្ទះធំទូលាយស្រស់ស្អាត។

leftcenterrightdel
ផ្លូវបេតុងថ្មីត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់នៅឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang

ដោយសារប្រព័ន្ធផ្លូវថ្នល់មិនល្អ  តំបន់ Potapinh ភូមិ Dai Nghia Thang ឃុំ Dai Tam កាលពីប៉ុន្មានឆ្នាំមុនជាចំណែកដាច់ដោយឡែកពីភូមិដទៃទៀតនៅក្នុងឃុំ ការធ្វើដំណើរ និងការអប់រំរបស់ប្រជាជន និងសិស្ស​​នៅទីនេះមានការលំបាកជាច្រើន។ សព្វថ្ងៃនេះ ប្រព័ន្ធផ្លូវត្រូវបានកែលម្អដែលធ្វើឱ្យការធ្វើដំណើរ និងផលិតកម្មរបស់ប្រជាជនកាន់​តែ​ងាយស្រួល។ លោក Thach Minh Duong ជនជាតិខ្មែរនៅភូមិ Tan Lap ឃុំ Dai Tam បានសំណោះសំណាលថា៖ “ពីមុននេះ ជីវភាពរស់នៅរបស់គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់។ ខ្ញុំ និងប្រពន្ធទៅធ្វើការស៊ីឈ្នូលគេដើម្បីមានលុយសម្រាប់ដោះស្រាយការចាយវាយក្នុងជីវភាពរស់នៅ។ ក្រោយពីត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ និងជួយគាំទ្រក្នុងការចិញ្ចឹមគោយកទឹកដោះ ជីវភាពរបស់នៅរបស់គ្រួសារត្រូវបានកែលំអ រួចផុតពីភាពក្រីក្រដោយមានប្រាក់ចំណូលមកពីការលក់ទឹកដោះគោ។ រហូតមកទល់បច្ចុប្បន្ននេះ គ្រួសារខ្ញុំមានគោជាង ១០ ក្បាល នាំឲ្យមានប្រាក់ចំណូលស្ថិរភាព”។ លោក Tran Chin Tam ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dai Tam មានប្រសាសន៍ថា៖ “ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់​ប្រជាជន អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជនក្នុងការខ្ចីប្រាក់ ព្រមទាំងរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈផង។ ទន្ទឹមនឹងនោះ យើងបាន​តម្រង់ទិសដៅក្នុង​ផលិតកម្ម ជួយគាំទ្រប្រជាជនក្នុងការផ្សាភ្ជាប់ផលិតកម្ម កែលម្អផលិតភាពការងារ បង្កើនប្រាក់ចំណូល។ ដោយអនុវត្តល្អនូវគោលនយោបាយសន្តិសុខសង្គម ជួយគាំទ្រដល់ការអភិវឌ្ឍផលិតកម្ម ជាពិសេសសម្រាប់ជនជាតិខ្មែរ បានជាចំនួនគ្រួសារក្រីក្របានថយចុះគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០១១ នៅពេលដែលកម្មវិធីកសាងជនបទថ្មីត្រូវបានចាប់ផ្តើម អត្រាគ្រួសារក្រីក្ររបស់ឃុំមានជាង ២០%។ មកដល់ពេលនេះ អត្រាគ្រួសារ​ក្រីក្រមានតែប្រមាណ ២% ប៉ុណ្ណោះ”៕

បកប្រែដោយ Duy Hoan