គោលដៅរបស់កម្មវិធីនេះគឺជួយគាំទ្រសហគ្រាសក្នុងការផ្ទេរ ការផ្លាស់ប្តូរថ្មី និងការធ្វើសុក្រិត្យនូវបច្ចេកវិទ្យា ដើម្បីបង្កើតឡើងផលិតផលប្រកបដោយគុណភាពនិងមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកសិកម្មនៅតំបន់ជនបទ តំបន់ព្រៃភ្នំ និងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមដែលជួបការលំបាកពិសេសផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

គួរបញ្ជាក់ថា តាមគោលដៅរហូតដល់ឆ្នាំ ២០២៥ ចំនួនសហគ្រាសដែលអនុវត្តការផ្លាស់ប្តូរថ្មីនូវបច្ចេកវិទ្យានឹងកើនឡើងជាមធ្យម ១៥% / ឆ្នាំ។ ១០០% នៃសហគ្រាសផលិតផលសំខាន់ៗ នឹងចូលរូមដោយផ្ទាល់នៅក្នុងកម្មវិធីនេះ ដើម្បីបង្កើតឡើងជាអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ ហើយមានវិស័យផលិតកម្មធំៗ ពី ៣ ទៅ ៥ ដែលជាផលិតផលិតផលសំខាន់ៗ ឬបង្កើតឡើងបច្ចេកវិទ្យាទំនើបក្នុងខ្សែសង្វាក់តម្លៃ ដើម្បីផលិតផលិតផលដែលមានតម្លៃបន្ថែម និងមានការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារផងដែរ៕

តាម vovworld.vn