ប្រទេសវៀតណាម "យកសុខភាពប្រជាជនសំខាន់ជាងប្រាក់ចំណេញ" ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19
កប.អនឡាញ - នាថ្ងៃទី២៨ ខែវិច្ឆិកា កាសែត Neues Deutschland នៃប្រទេសអាល្លឺម៉ង់ បានចេញផ្សាយអត្ថបទរបស់អ្នកនិពន្ធ Julia Behrens ស្ដីពីការទប់ទល់នឹងជំងឺ Covid-19 នៅវៀតណាម។
អ្នកនិពន្ធ Julia Behrens បានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយដោយទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាម គឺ "យកសុខភាពប្រជាជនសំខាន់ជាងប្រាក់ចំណេញ"។ អ្នកនិពន្ធបានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែថ្មីៗនេះ ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ថ្មីនៅក្នុងសហគមន៍ទេ ហើយករណីឆ្លងជំងឺ Covid-19 ថ្មីគឺជាជនអន្តោប្រវេសន៍ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ដូច្នេះ ក្លឹបកំសាន្តទាំងឡាយត្រូវបានបើកឡើងវិញ ព្រឹត្តិការណ៍សំខាន់ៗត្រូវបានធ្វើឡើង សន្និសីទក៏បានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ផ្សារបើកដំណើរការជាធម្មតា ហើយជីវិតរស់នៅប្រចាំថ្ងៃនៅតែធម្មតា៕
បកប្រែដោយ Thuy Anh