leftcenterrightdel
អង្គភាពអាជីវកម្មវៀតណាមទទួលបានរង្វាន់នៃការធ្វើអាជីវកម្មល្អបំផុតនៅអាស៊ី (nhandan.com.vn)

នេះគឺជាឆ្នាំទី ៣ ជាប់គ្នាហើយដែល ACV ទទួលបានរង្វាន់នេះ។ ផ្តើមឡើងនៅឆ្នាំ ២០០៧ មកម៉្លេះ APEA គឺជាពានរង្វាន់ឈានមុខគេក្នុងតំបន់សម្រាប់សហគ្រិន និងអង្គភាពអាជីវកម្មល្អបំផុត។ បច្ចុប្បន្ននេះ ACV កំពុងធ្វើការគ្រប់គ្រង វិនិយោគ និងប្រតិបត្តិលើអាកាសយានដ្ឋានចំនួន ២២ នៅទូទាំងប្រទេស ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិចំនួន ៩ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សកម្មភាពផលិតកម្ម ​និងការធ្វើអាជីវកម្មរបស់ ACV តែងតែរក្សាបាននូវអត្រាកំណើនខ្ពស់ និងស្ថិរភាព ហើយធានាបាននូវសន្តិសុខ និងសុវត្ថិភាពជាដាច់ខាត ក៏ដូចជាគុណភាពសេវាកម្មសម្រាប់អ្នកដំណើរដែលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងធានាការពារជាតិ និងសន្តិសុខផងដែរ៕

បកប្រែដោយ Pham Diep