នេះជាជើងហោះហើរពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុន Vietnam Airlines បន្ទាប់ពីការផ្អាកប្រតិបត្តិការផ្លូវហោះហើរទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ និងការផ្អាកផ្លូវហោះហើរអន្តរជាតិទាំងអស់ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃ Covid-19 ។

leftcenterrightdel
ការពិនិត្យកាតឡើងយន្តហោះ (រូបថត៖ ក្រុមហ៊ុន Vietnam Airlines)

អ្នកដំណើរជិត ៦០ នាក់នៅលើជើងហោះហើរនេះរួមមាននិស្សិត ពលករ និងពលរដ្ឋជប៉ុនមួយចំនួនដែលវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរតាមជើងហោះហើរនេះត្រូវរក្សាគម្លាតសុវត្ថិភាព ហើយត្រូវតែគោរពតាមការកំណត់ដ៏តឹងរឹងរបស់អាជ្ញាធរជប៉ុន នៅពេលចូលមកជប៉ុន។ បន្ទាប់ពីវិលត្រឡប់មកប្រទេសវៀតណាមវិញ បុគ្គលិកនៃក្រុមហ៊ុន Vietnam Airlines ដែលចូលរួមជើងហោះហើរនេះនឹងត្រូវត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់។ ក្នុងខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន Vietnam Airlines នឹងបន្តអនុវត្តជើងហោះហើរចំនួន២ ពីទីក្រុងហាណូយទៅកាន់ទីក្រុងតូក្យូ និងជើងហោះហើរមួយពីទីក្រុងហូជីមិញទៅកាន់ទីក្រុងតូក្យូ៕

បកប្រែដោយ Thuy Anh