នៅក្នុងអត្ថបទថ្មីៗនេះ កាសែត  Gulf Times បានរាយការណ៍ថា ធនាគារជាតិកាតា (QNB) បានវាយតម្លៃថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានភាពរឹងមាំ និងនៅតែមានការលូតលាស់យ៉ាងល្អប្រសើរ ទោះបីជារងផលប៉ះពាល់ដោយការរាតត្បាត Covid-19 ក៏ដោយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនឥតឈប់ឈរ និងអត្រាអតិផរណានៅកម្រិតទាប ដោយសារតែការខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។

QNB ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់ និងលឿនជាងបណ្តាប្រទេសដទៃទៀតដោយសារហេតុផលសំខាន់ពីរគឺ៖ ទីមួយប្រទេសវៀតណាមបានបន្ធូរបន្ថយវិធានការនៃការរក្សាគម្លាតសង្គម។ ដោយទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស SARS-CoV-2 បានអនុញ្ញាតឱ្យវៀតណាមបើកសាលារៀន និងការធ្វើអាជីវកម្មនានាឡើងវិញ។ ទីពីរគឺការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសវៀតណាម។ យោងតាម QNB ឲ្យដឹងថា ការកែទម្រង់ និងការបង្កើនការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាបានជួយឲ្យ​វៀត​ណាមមាន “ភាពលេចធ្លោ” ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ។

leftcenterrightdel
ភាពអ៊ូអរនៅតាមផ្លួវមួយ​នៅទីក្រុងហាណូយនាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ (រូបថត៖ CNN)

 

ដោយសង្កត់ធ្ងន់លើភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ដែល​បានជួយឲ្យវៀតណាមវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នៅក្នុងអត្ថបទថ្មីៗនេះរបស់កាសែត The Times of India បានឲ្យ​ដឹង​ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះអាចទទួលបានលំហូរវិនិយោគពីបណ្តាក្រុមហ៊ុនពហុជាតិនៅពេលដែលពួកគេកែលម្អខ្សែរចង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ។ កាសែត The Times of India បានរាយការណ៍ថា ធនាគារ HSBC ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានវាយតម្លៃថា ប្រទេសវៀតណាម​ជាប្រទេសមួយដែលគ្រប់គ្រងការរីករាលដាលនៃ Covid-19 និងខឿនសេដ្ឋកិច្ចរបស់​ខ្លួន​យ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន Bloomberg ឲ្យដឹងដា ទោះបីជាខឿនសេដ្ឋកិច្ចរបស់វៀតណាមរងផលប៉ះពាល់ដោយការរីករាលដាលនៃCovid-19 ក៏ដោយ ក៏ប៉ន្តែខឿនសេដ្ឋកិច្ចនេះនៅតែជាខឿនសេដ្ឋកិច្ចមួយដែលសម្រេចបានសមិទ្ធផលល្អៗនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។ អត្ថបទរបស់ទីភ្នាក់ងារសាររព័ត៌មាន Bloomberg បានរំលឹកឡើងវិញនូវការប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc កាលពីខែឧសភាកន្លងមកថា ប្រទេសវៀតណាមបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០គឺ៥% ខណៈដែលនៅឆ្នាំ២០២១ រដ្ឋាភិបាលនឹងខិតខំទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត៕

បកប្រែដោយ Duy Hoan