leftcenterrightdel
រូបថតឧទាហរណ៍ (baothaibinh.com.vn)

 

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានតែករណីឆ្លងជំងឺ Covid-19 ចំនួន ៣៥០ ករណី ក្នុងចំនួនប្រជាជនជិត ១០០ លាននាក់ ហើយភាគច្រើនករណីឆ្លងជំងឺបានជាសះស្បើយហើយ និងគ្មានអ្នកស្លាប់ឡើយ។ អត្ថបទនេះក៏បានសរសេរថា ភាពជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 គឺផ្អែកលើការដាក់អ្នកឆ្លងជំងឺឲ្យដាច់ដោយឡែកពីគេនិងអ្នកដែលប៉ះទាក់ទងនឹងវីរុស SARS-CoV-2។ អត្ថបទនេះក៏បានលើកឡើងនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការព្យាបាលអ្នកបើកយន្តហោះសាញ្ញជាតិអង់គ្លេស (លេខ ៩១ ) ដែលត្រូវបានគេចាត់ទុកថាជាករណីឆ្លងជំងឺ Covid-19 ធ្ងន់ធ្ងរបំផុតនៅប្រទេសវៀតណាម៕

បកប្រែដោយ Pham Diep