CDC អាមេរិកប្រចាំនៅវៀតណាមត្រូវបានផ្តល់ថវិកាចំនួន ៣,៩ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19
កប.អនឡាញ - នាថ្ងៃទី ២១ ឧសភា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរាតត្បាតនៃសហរដ្ឋអាមេរិក (CDC សហរដ្ឋអាមេរិក) បានសន្យាថានឹងផ្តល់ថវិកាចំនួន ៣,៩ លានដុល្លារដល់ CDC សហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលជួយគាំទ្រដល់ការបង្ការ ការរៀបចំ និងការទប់ទល់ រួមទាំងសកម្មភាពមួយចំនួនទៀតក្នុងតំបន់ផងដែរ។ ជំនួយនេះកំពុងត្រូវបានប្រើសម្រាប់ការការធ្វើតេស្ត ការត្រួតពិនិត្យ ការតាមដាន ការវិភាគទិន្នន័យ និងការគ្រប់គ្រងការឆ្លងមេរោគ។