leftcenterrightdel
លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ vietnamplus.vn)

 

អត្ថបទបានបង្ហាញថា៖ ជំងឺ Covid-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅអាមេរិក អឺរ៉ុប និងនៅលើពិភពលោក ហើយគ្មានតំបន់ណាមួយអាចធានាសុវត្ថិភាពពីជំងឺនេះឡើយ។ ក៏ប៉ុន្ដែមានប្រទេសខ្លះកំពុងវិលត្រឡប់មករកជីវភាពរស់នៅប្រចាំថ្ងៃដូចធម្មតាក្រោយរោគរាតត្បាត Covid-19 ដែលក្នុងនោះវៀតណាម និងកូរ៉េខាងត្បូងបានទប់ស្កាត់ការរីករាលដាល Covid-19 យ៉ាងល្អ និងត្រូវបានគេវាយតម្លៃថាជាគំរូល្អមួយសម្រាប់ប្រទេសដទៃទៀតនៅលើពិភពលោក។

រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យបុគ្គលិកនៃសាជីវកម្មធំៗដូចជា Samsung, LG ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េខាងត្បូងចូលមកប្រទេសវៀតណាមដើម្បីធានាការធ្វើអាជីវកម្មនិងផលិតកម្មរបស់សហគ្រាសកូរ៉េខាងត្បូងផងដែរ។

ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមក៏កំពុងផ្លាស់ប្តូរយោបល់ជាមួយស្ថានទូតកូរ៉េខាងត្បូងដើម្បីកសាងភាពប្រក្រតីឡើងវិញនៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep