leftcenterrightdel
ឧបករណ៍តេស្ដ COVID-19 ដែលផលិតដោយវៀតណាម (រូបថត៖ vnanet.vn)

 

ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសុខាភិបាលអង់គ្លេសក៏បានផ្ដល់លិខិតបញ្ជាក់ស្តង់ដាអឺរ៉ុប ( CE ) និងផ្ដល់លិខិតចែកចាយ (CFS) សម្រាប់ឧបករណ៍តេស្ដ COVID-19 របស់វៀតណាម។ អាស្រ័យហេតុនេះ ឧបករណ៍តេស្ត  COVID-19 អាចត្រូវបាន​ចែកចាយដោយសេរីនៅក្នុងប្រទេសសមាជិកអឺរ៉ុប រួមមានចក្រភពអង់គ្លេសដែរ។ ជាពិសេសគឺឧបករណ៍តេស្ដ COVID-19 របស់ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ត្រូវបានចែកចាយនៅប្រទេសជាច្រើនដូចជា អង់គ្លេស ឥណ្ឌា ម៉ិចស៊ិកូ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប។

លោក Trinh Thanh Hung អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអំពីវិស័យសេដ្ឋកិច្ចនិងបច្ចេកទេសនៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានមានប្រសាសន៍ថា៖ ឧបករណ៍តេស្ដ COVID-19 របស់វៀតណាមត្រូវបានផលិតដោយវិទ្យាស្ថានពេទ្យយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A។ ជាពិសេសការផ្ដល់លិខិតបញ្ជាក់ឲ្យចែកចាយនៅអឺរ៉ុប និងការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនឹងបង្កលក្ខណ្ឌសម្រាប់ការនាំចេញឧបករណ៍តេស្ដ COVID-19 ទៅកាន់ប្រទេស​នានាជុំវិញពិភព​លោកនិងអង្គការដូចជាធនាគារពិភពលោក (WB) ជាដើម។

គួររំលឹកថា មុននេះ ប្រទេសនិងសហគ្រាសជាង ២០ នៅលើពិភពលោកបានទិញឧបករណ៍តេស្ត COVID-19 របស់វៀតណាមដូចជា អ៊ីរ៉ង់ អ៊ុយក្រែន  ហ្វាំងឡង់ និងម៉ាឡេស៊ី......។ យោងតាមអ្នកជំនាញបានវាយតម្លៃថា ឧបករណ៍តេស្ដ COVID-19 របស់វៀតណាមមានគុណប្រយោជន៍ជាច្រើនដូចជា ពេលវេលាសម្រាប់លទ្ធផលតេស្ដក្នុងរយៈពេលខ្លី និងងាយស្រួលប្រើប្រាស់បើធៀបនឹងការណែនាំរបស់អង្គការសុខភាពពិភពលោកនិងមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺសហរដ្ឋអាមេរិក៕

បកប្រែដោយ Pham Diep