មានប្រសាសន៍នៅកម្មវិធី លោក To Anh Dung បានចែករំលែកថា វៀតណាមតាមដានយ៉ាងដិតដល់អំពីស្ថានភាពរាលដាលនៃជំងឺ Covid-19 នៅប្រទេសស៊ុយអែត និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការទប់ទល់នឹងការរាលដាលនៃជំងឺ Covid-19។ លោកអនុរដ្ឋមន្រ្តីបានចាត់ទុកថា នេះជាអំណោយដែលបង្ហាញពីមនោសញ្ចេតនារបស់ប្រជាជនវៀតណាមក្នុងបំណងជួយគាំទ្រប្រជាជនស៊ុយអែតការពារសុខភាព និងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះយ៉ាងឆាប់រហ័ស។

leftcenterrightdel
លោក To Anh Dung ផ្ដល់ម៉ាស់ក្រណាត់ជូនដល់រដ្ឋាភិបាលនិងប្រជាជនស៊ុយអែត (រូបថត៖ vnanet.vn)

លោកស្រី Ann Mawe ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាមបានថ្លែងអំណរគុណចំពោះជំនួយដ៏មានតម្លៃរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម និងចាត់ទុកថា អំណោយនេះបានបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការជឿទុកចិត្តលើវិស័យជាច្រើនប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមទាំងវិស័យសុខាភិបាល។ លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋាភិបាលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ព្រមទាំងលោកស្រីរំពឹងថា ដោយមានការខិតខំប្រឹងប្រែង និងសាមគ្គីភាព ប្រទេសទាំងឡាយនឹងយកឈ្នះលើជំងឺរោគរាតត្បាតជាមួយគ្នា និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍនៅពេលខាងមុខនេះ។

*ក្នុងបំណងជួយប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សមាគមមិត្តភាពវៀតណាម-កម្ពុជាបានជូនទាំងឧបករណ៍វេជ្ជសាស្រ្តនិងថវិកាមួយចំនួនដល់សមាគមមិត្តភាពកម្ពុជា-វៀតណាមតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ។

leftcenterrightdel
តំណាងសហគ្រាសវៀតណាមជូនអំណោយដល់ប្រជាជនកម្ពុជា (រូបថត៖ thoidai.com.vn)

មានប្រសាសន៍ក្នុងពិធីនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ នាថ្ងៃទី១៧ ខែមេសា លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាបានឲ្យដឹងថា សមាគមមិត្តភាពវៀតណាម-កម្ពុជាបានអំពាវនាវឲ្យអង្គការ និងសមាជិកនៃក្លឹបសហគ្រាសរបស់សមាគមបរិច្ចាគម៉ាស់ចំនួន ១២,៥០០ សន្លឹក ទឹកសម្លាប់មេរោគ ៥០០ ដប និងថវិកា ៥០ លានដុងជូនដល់សមាគមមិត្តភាពកម្ពុជា-វៀតណាម។ អំណោយនេះត្រូវបានជូនដល់សមាគមមិត្តភាពកម្ពុជា-វៀតណាមក្នុងបំណងជួយប្រជាជនកម្ពុជាឆ្លងកាត់ការលំបាក យកឈ្នះលើជំងឺ Covid-19 ព្រមទាំងចូលរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវសាមគ្គីភាព មិត្តភាពដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូតកម្ពុជា ចាយ ណាវុធ បានថ្លែងអំណរគុណចំពោះជំនួយដ៏មានតម្លៃរបស់រដ្ឋាភិបាល ប្រជាជនវៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជាដែលជូនដល់ប្រជាជនកម្ពុជា។ លោកបានរំលឹកឡើងវិញនូវការជួយឧបត្ថម្ភរបស់វៀតណាមដើម្បីជួយសង្រ្គោះប្រជាជនកម្ពុជារួចផុតពីអំពើប្រល័យពូជសាសន៍និងមានការរស់រានមានជីវិតឡើងវិញកាលពីជាង ៤០ ឆ្នាំមុន ព្រមទាំងបញ្ជាក់ថា នៅពេលដែលប្រជាជនកម្ពុជាជួបប្រទះនូវបញ្ហាប្រឈម ប្រជាជនវៀតណាមតែងតែជួយគាំទ្រ ដោយសកម្មភាពដ៏មានអត្ថន័យ៕

បកប្រែដោយ Thuy Anh