leftcenterrightdel
ការបាញ់ថ្នាំសម្លាប់មេរោគនៅទីក្រុង Hai Phong (រូបថត៖ vnanet.vn)

 

នៅខេត្ត Yen Bai បានបង្កើតក្រុមការងារចំនួន ៧ ដើម្បីដឹកនាំ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 នៅតាមស្រុកនិង ទីប្រជុំជនក្នុងខេត្ត។ ក្នុងអំឡុងពេលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមីនា ក្រុមការងារទាំង ៧ នេះ បានចុះទៅពិនិត្យនិងស្វែងយល់ពីស្ថានភាពជាក់ស្តែងអំពីការងារដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Quang Nam បានសម្រេចចិត្តផ្អាករាល់សកម្មភាពដែលមិនចាំបាច់នៅក្នុងខេត្តទាំងមូល ដោយស្នើសុំឲ្យបញ្ឈប់នូវសកម្មភាពប្រមូលផ្តុំដែលមានមនុស្សច្រើន; បញ្ឈប់ទាំងស្រុងរាល់សកម្មភាពសាសនា  និងសកម្មភាពដែលមានមនុស្ស ២០ នាក់ឬច្រើនជាងឡើងទៅ។ ក្រៅពីនេះប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Le Tri Thanh បានចេញលិខិតបិទជាបណ្តោះអាសន្ននូវរាល់ច្រកព្រំដែនសំខាន់ៗ និងច្រករបៀងនៅតាមព្រំដែនវៀតណាម - ឡាវ ចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី ២០ ខែមេសា។

គួររំលឹកថា នាថ្ងៃទី ២៨ ខែមីនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ក៏បានចេញលិខិតស្នើសុំទៅមន្ទីរទេសចរណ៍បិទកន្លែងលេងកំសាន្តនៅតាមឆ្នេរសមុទ្រសាធារណៈនិងកន្លែងងូតទឹកសាបដែរ៕

តាម vovworld.vn