leftcenterrightdel
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមលោក Bertrand Lortholary ថតរូបជាអនុស្សាវរីយ៍ជាមួយនិស្សិតវៀតណាមដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបារាំងផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតបរទេសឱ្យទៅសិក្សានៅបារាំង។ នៅឆ្នាំ២០១៩ និស្សិតវៀតណាមចំនួន ២៦ នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង។ ក្រៅពីនោះ មាននិស្សិត ៣១ នាក់ដែលទទួលបានអាហារូបករណ៍ Eiffel ពីក្រសួងការបរទេសបារាំង ហើយនឹងមានអាហារូបករណ៍ដទៃទៀតពីអង្គភាពអាជីវកម្ម មូលនិធិ និងអាជ្ញាធរ​មូល​ដ្ឋាន​នានា​នៃប្រ​ទេស​បារាំង ផ្តល់ជូននិស្សិតវៀតណាមទៀតផង។

យោងតាមស្ថានទូតបារាំងប្រចាំនៅវៀតណាម នៅឆ្នាំ២០១៨ មាននិស្សិតវៀតណាម ១,៧០០ នាក់ដែលទៅសិក្សានៅបារាំង ហើយនាបច្ចុប្បន្ននេះ និស្សិតវៀតណាមដែលកំពុងសិក្សានៅបារាំងមានសរុប ៧,០០០ នាក់៕

បកប្រែដោយ Huyen Trang