យោងតាមលោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang នាពេលកន្លងមកនេះ មន្ទីរ ស្ថាប័ន ស្រុក និងទីក្រុងជាប់ព្រំដែនខេត្ត An Giang និងខេត្តតាកែវ បានសហការយ៉ាងល្អក្នុងការអនុវត្តភារកិច្ចរួម។ ជាពិសេស ក្នុងឆ្នាំ២០២៣ បណ្ដាអង្គភាពដូចជា៖ នគរបាល កងទ័ព គយ មូលដ្ឋានតាមព្រំដែន ជាពិសេសកងកម្លាំងជំនាញនៅតាមព្រំដែន បានសហការយ៉ាងសកម្មក្នុងការងារបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែន។ ពីនោះ ចូលរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជានិយាយរួម រវាងខេត្ត An Giang និងខេត្តតាកែវនិយាយដោយឡែក។

leftcenterrightdel
សន្និសីទបូកសរុបលទ្ធផលសហប្រតិបត្តិការឆ្នាំ២០២៣ និងទិសដៅរយៈពេល ៦ ខែដើមឆ្នាំ២០២៤ រវាងខេត្ត An Giang និងខេត្តតាកែវ (រូបថត៖ baoangiang.com.vn)

ខេត្ត An Giang បានរៀបចំដោយជោគជ័យនូវពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ Tinh Bien ខេត្ត An Giang ឆ្នាំ២០២៣ ក្រោមការចូលរួមពីកម្មាភិបាល និងធុរកិច្ចជាច្រើននៃខេត្តតាកែវ ដោយមានស្តង់ចំនួន ១៥ ដែលដាក់តាំងបង្ហាញផលិតផលរបស់ខេត្តតាកែវ។ នៅឆ្នាំ២០២៣ ទំហំសរុបនៃការនាំចូល និងនាំចេញតាមច្រកព្រំដែនរវាងខេត្តទាំងពីរមានប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ល។

ចំពោះទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ខេត្តទាំងពីរបន្តសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមព្រំដែន អនុវត្តផែនការយាមល្បាតទ្វេភាគី និងការពារព្រំដែនស្របតាមស្ថានភាពបច្ចុប្បន្ន។ រក្សាការផ្លាស់ប្តូរព័ត៌មាន ស្វែងរក និងជួយសង្គ្រោះនៅពេលមានគ្រោះធម្មជាតិកើតឡើង ផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋនៅតាមព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តតាកែវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើន (រូបថត៖ baoangiang.com.vn)

ក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល ដឹកជញ្ជូន... ខេត្តទាំងពីរបន្តចែករំលែកបទពិសោធន៍ សិក្សា ការពារ និងទប់ស្កាត់សកម្មភាពពាណិជ្ជកម្មខុសច្បាប់តាមព្រំដែន។ អំពីវិស័យកសិកម្ម និងពាណិជ្ជកម្ម ខេត្តទាំងពីរបន្តបង្កើតឱកាសផ្លាស់ប្តូរពាណិជ្ជកម្ម សិក្សាបទពិសោធន៍ ដើម្បីផលិតកម្មប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនោះ ខេត្តទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរណសិរ្ស អង្គការមហាជននៅតាមមូលដ្ឋានព្រំដែន... ដើម្បីពង្រីក និងរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាព ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមរវាងអាជ្ញាធរ និងប្រជាជននៃខេត្ត An Giang - ខេត្តតាកែវ៕

បកប្រែដោយ Thuy Anh