ដោយឡែកខេត្ត An Giang ដែលជាប់ព្រំដែនកម្ពុជា ក្នុងប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋនៅតាមព្រំដែន រួមជាមួយនឹងនាយទាហាន នាយទាហានរង ពលទាហាន នៃប៉ុស្តិ៍ព្រំដែន និងកងកម្លាំងគ្រប់គ្រងការពារព្រំដែនកម្ពុជា បានចូលរួមសកម្មភាពវប្បធម៌ និងសិល្បៈ និងកីឡាជាច្រើនក្នុងឱកាសខួបលើកទី៦៥ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម(៣ មីនា ១៩៥៩ / ៣ មីនា ២០២៤) ខួបលើកទី ៣៥ នៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល (៣ មីនា ១៩៨៩ / ៣ មីនា ២០២៤)។ ទន្ទឹមនឹងសកម្មភាពទាំងនោះក៏មានការចុះសួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់អំណោយ និងអបអរសាទរពីប្រជាជនភូមិ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជាមិត្ត ជូនចំពោះនាយទាហាន ពលទាហាន នៃកងការពារព្រំដែនវៀតណាមផងដែរ។

leftcenterrightdel
រូប​ថតឧទាហរណ៍

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការងារចលនាមហាជន កងកម្លាំងការពារព្រំដែនខេត្ត An Giang និងកម្លាំងគ្រប់គ្រងការពារព្រំដែនកម្ពុជា បានចលនា ភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋដែលរស់នៅតាមសងខាងព្រំដែនចងសម្ព័ន្ធមេត្រីភាព រួមដៃគ្នាការពារព្រំដែន ផ្លាស់ប្តូរព័ត៌មាន សួរសុខទុក្ខ និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យសំខាន់ៗនៃប្រទេសទាំងពីរ។ មកទល់នឹងពេលនេះ មានភូមិវៀតណាមចំនួន ៥ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយភូមិនៃភាគីកម្ពុជា។ ជាងនេះទៅទៀត ប៉ុស្តិ៍ការពារព្រំដែនភាគច្រើននៅតាមព្រំដែនបានចងសម្ព័ន្ធមេត្រីភាព និងមានសកម្មភាពសម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជា។

ដោយសាររក្សាទំនាក់ទំនងល្អ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកជាប្រចាំ បានជាការគ្រប់គ្រងការពារព្រំដែន ច្រកទ្វារព្រំដែន ការបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ការឆ្លងកាត់ព្រំដែនខុសច្បាប់ និងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងល្អ ស្ថានការណ៍នយោបាយនៅព្រំដែនត្រូវបានធានា។ ប៉ុន្មានឆ្នាំមកនេះ កិច្ចការបរទេសរបស់រដ្ឋវៀតណាមជាមួយរាជរដ្ឋាភិបាលកម្ពុជា តែងតែត្រូវបានលើកកម្ពស់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមពាក្យស្លោកថា “ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” សកម្មភាពសម្របសម្រួលបានរួមចំណែកធ្វើឱ្យស្ថានការណ៍នយោបាយនៃប្រទេសនីមួយៗមានស្ថិរភាព ដែលជួយប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធនឹង​គ្នា។ ការដែលប្រជាពលរដ្ឋនៅតាមព្រំដែនទាំងសងខាងចងសម្ព័នមេត្រីភាព ជួយគ្នាទៅវិញទៅមក បានបង្ហាញយ៉ាងច្បាស់ថា ការទូតប្រជាជនកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ កម្លាំងមានសមត្ថកិច្ចតែងតែផ្លាស់ប្តូរព័ត៌មាន រួមគ្នាសហប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារព្រំដែន រួមចំណែកក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរបស់ស្ថាប័ននានានៅសងខាងព្រំដែន។

គំរូចងសម្ព័ន្ធមេត្រីភាពរវាងទីប្រជុំជននៅសងខាងព្រំដែន ការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែនវៀតណាមជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសមិត្ត បាននាំមកនូវលទ្ធផលជាក់ស្តែង រួមចំណែករក្សាស្ថិរភាពស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ  រួមចំណែកដល់ទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Duy Hoan